គេត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង របស់មនុស្សទាំងនោះ គេជាន់ធុងទំពាំងបាយជូរ ប៉ុន្តែ កំពុងតែស្រែកឃ្លានទឹក។
យ៉ូប 24:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ ឥតមានអ្វីពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្ដាប់ស្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនក្រីក្រទាំងនោះដើរខ្លួនទទេ គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយត្រូវគេបង្ខំឲ្យលីស្រូវ តែគ្មានអ្វីបរិភោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ ឥតមានអ្វីពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្តាប់ស្រូវ អាល់គីតាប ជនក្រីក្រទាំងនោះដើរខ្លួនទទេ គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយត្រូវគេបង្ខំឲ្យលីស្រូវ តែគ្មានអ្វីបរិភោគ។ |
គេត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង របស់មនុស្សទាំងនោះ គេជាន់ធុងទំពាំងបាយជូរ ប៉ុន្តែ កំពុងតែស្រែកឃ្លានទឹក។
មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសម្លៀកបំពាក់ របស់ពួកអ្នកក្រីក្រផង
ប្រសិនបើអ្នកនោះជាអ្នកទាល់ក្រ អ្នកមិនត្រូវបង្ខាំងសម្លៀកបំពាក់បញ្ចាំនោះ ទុកឡើយ។
ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញឡើយ ត្រូវទុកឲ្យអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយរើសចុះ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។
មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។