Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រសិន‌បើ​អ្នក​នោះ​ជា​អ្នក​ទាល់​ក្រ អ្នក​មិន​ត្រូវ​បង្ខាំងសម្លៀក​បំពាក់​បញ្ចាំ​នោះ ទុក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​កូន​បំណុល​នោះ​ជា​ជន​ក្រីក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​បើ​អ្នក​នោះ​ជា​អ្នក​ទ័ល‌ក្រ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ខាំង​ទុក​របស់​បញ្ចាំ​នោះ​ទៅ​ដេក​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រសិន​បើ​កូន​បំណុល​នោះ ជា​ជន​ក្រី​ក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក​ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 24:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង‌ប្អូន​អ្នក ដោយ​ឥត​ហេតុ ហើយ​បានដោះ​យក​ខោអាវ ពី​មនុស្ស​កម្សត់​ទុគ៌ត​ផង។


ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្ដាប់​ស្រូវ។


គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្ត្រី​មេម៉ាយ។


គេ​ដេក​ខ្លួន​ទទេ​មួយ​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា។


មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សម្លៀក‌បំពាក់ របស់​ពួក​អ្នក​ក្រីក្រ​ផង


អ្នក​ត្រូវ​ឈរ​ចាំ​នៅ​ខាង​ក្រៅ ហើយ​ទុក​ឲ្យ​អ្នក​ដែល​ខ្ចី​នោះ ចូល​ទៅ​យក​របស់​បញ្ចាំ មក​ឲ្យ​អ្នកនៅ​ខាង​ក្រៅ​វិញ។


ពេល​ថ្ងៃ​លិច ត្រូវ​ប្រគល់​របស់​បញ្ចាំ​នោះ​ទៅ​គេ​វិញ ដើម្បី​ឲ្យ​គេ​មាន​អាវ​ដណ្តប់​ខ្លួន រួច​គេ​នឹង​ឲ្យ​ពរ​អ្នក។ ការ​នោះ​នឹង​បាន​រាប់​ជា​សុចរិត​ដល់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។


មិន​ត្រូវ​បង្វែរ​យុត្តិ‌ធម៌​ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់ស្រ្ដី​មេម៉ាយ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម