ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិឡល្មើសនឹងចូលទៅ នៅចំពោះព្រះអង្គមិនបាន។
យ៉ូប 23:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ មនុស្សទៀងត្រង់ នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ព្រះអង្គដែលជាចៅក្រមរបស់ខ្ញុំ នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះមនុស្សទៀងត្រង់នឹងប្រឹក្សានឹងទ្រង់បាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជំរះខ្ញុំ អាល់គីតាប ខ្ញុំនឹងជជែកតវ៉ាជាមួយទ្រង់ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ទ្រង់ដែលជាចៅក្រមរបស់ខ្ញុំ នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។ |
ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិឡល្មើសនឹងចូលទៅ នៅចំពោះព្រះអង្គមិនបាន។
ប៉ុន្តែ ខ្ញុំចង់ទូលដល់ព្រះ ដ៏មានគ្រប់ព្រះចេស្តា វិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
ទោះបើខ្ញុំសុចរិត ក៏ខ្ញុំមិនអាចទូលឆ្លើយនឹងព្រះអង្គបានដែរ គឺខ្ញុំត្រូវតែអង្វរសូមសេចក្ដីមេត្តា ពីចៅក្រមរបស់ខ្ញុំវិញ ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងព្រះអង្គ ព្រះអង្គសុចរិតទេ ប៉ុន្តែ ទូលបង្គំចង់តែទូលពិភាក្សានឹងព្រះអង្គ ពីដើមហេតុថា ហេតុអ្វីបានជាដំណើរ របស់មនុស្សអាក្រក់តែងតែចម្រើនឡើង? ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តក្បត់ រស់នៅជាឥតខ្វល់ដូច្នេះ?
តើព្រះអង្គនឹងនៅតែខ្ញាល់ជាដរាបឬ? តើព្រះអង្គមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬ? តែមើល៍ អ្នកបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកម្លាំងចិត្ត»។