ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ព្រះអង្គឬ បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ ហើយប្រោសឲ្យពន្លឺព្រះអង្គ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់?
យ៉ូប 19:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះតោងដឹងថាព្រះជាម្ចាស់ទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់។ អាល់គីតាប នោះតោងដឹងថាអុលឡោះទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ទ្រង់បោះសំណាញ់របស់ទ្រង់មកលើខ្ញុំ។ |
ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ព្រះអង្គឬ បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ ហើយប្រោសឲ្យពន្លឺព្រះអង្គ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់?
ហេតុអ្វីបានជាអ្នករាល់គ្នា ដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត?
«ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ដែលព្រះអង្គបានធ្វើឲ្យព្រលឹងខ្ញុំជូរចត់
ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលរកផ្លូវចេញពុំរួច ជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញ?
ព្រះអង្គធ្វើដូចជាសាហាវពេកដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាព នៃព្រះហស្តរបស់ព្រះអង្គ។
តើឯងចង់លុបលាង ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ? តើឯងនឹងកាត់ទោសយើង ឲ្យតែឯងបានសុចរិតឬ?
សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្ដីអយុត្តិធម៌ឡើយ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្ដីសុចរិតទេ។
ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គដាក់ទូលបង្គំ ទុកដូចជាផ្ទាំងស៊ីបរបស់ព្រះអង្គ? ហេតុអ្វីបានជាទូលបង្គំ ក្លាយជាអ្នករំខានព្រះអង្គ?
តើព្រះបង្ខូចយុត្តិធម៌ឬ? តើព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គដែលបង្ខូចសេចក្ដីសុចរិតដែរឬ?
យើងនឹងលាតមងយើងទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់យើង យើងនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបោះសំណាញ់របស់យើងគ្របលើអ្នក គេនឹងទាញអ្នកឡើងមកជាប់ក្នុងសំណាញ់របស់យើង។
ពេលគេចេញទៅ យើងនឹងបោះសំណាញ់របស់យើងគ្របលើគេ យើងនឹងទម្លាក់គេចុះ ដូចសត្វហើរលើអាកាស យើងនឹងវាយផ្ចាលគេ នៅពេលយើងឮថា គេជួបប្រជុំគ្នា។
«ពេលណាអ្នកឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា ក្រុងនោះជិតវិនាសហើយ។