ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុមផ្ទះទាំងបួនជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួច ដើម្បីមកជម្រាបលោក»។
យ៉ូប 18:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណានៅសល់ក្នុងកន្លែង ដែលគេអាស្រ័យនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេគ្មានកូន គ្មានចៅតពូជក្នុងចំណោម ប្រជាជនរបស់ខ្លួន ហើយនៅក្នុងក្រុមគ្រួសាររបស់គេ គ្មាននរណាម្នាក់នៅសេសសល់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងគ្មានកូនឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណាសល់នៅ ក្នុងកន្លែងដែលគេអាស្រ័យនោះឡើយ អាល់គីតាប គេគ្មានកូន គ្មានចៅតពូជក្នុងចំណោម ប្រជាជនរបស់ខ្លួន ហើយនៅក្នុងក្រុមគ្រួសាររបស់គេ គ្មាននរណាម្នាក់នៅសេសសល់ឡើយ។ |
ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុមផ្ទះទាំងបួនជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួច ដើម្បីមកជម្រាបលោក»។
គ្មានសល់អ្វីដែលគេមិនបានត្របាក់លេប ចូលទៅនោះទេ ហេតុនោះ សេចក្ដីចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេរឡើយ។
ប្រសិនបើកូនៗរបស់អ្នក បានធ្វើបាបទាស់នឹងព្រះអង្គ ព្រះអង្គបានប្រគល់គេ ទៅក្នុងអំណាច នៃសេចក្ដីកំហុសរបស់គេ។
សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ សូមលុបបំបាត់ឈ្មោះរបស់វា ចេញពីមនុស្សជំនាន់ក្រោយ។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
អ្នកនឹងមិនបានមូលទៅជាមួយគេនៅក្នុងផ្នូរទេ ពីព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក ហើយបានសម្លាប់ប្រជាជនរបស់អ្នកផង ឯពូជនៃមនុស្សអាក្រក់ នឹងគ្មានអ្នកណា ចេញឈ្មោះគេនៅអស់កល្បជានិច្ច។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ៖ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។