យ៉ូប 15:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានគភ៌បង្កើតជាសេចក្ដីអាក្រក់ ហើយក៏សម្រាលចេញមកជាអំពើទុច្ចរិត ហើយចិត្តគេតែងតែរៀបចំ គម្រោងការអាក្រក់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបង្កគម្រោងការអាក្រក់ តែងតែបង្កើតឲ្យមានទុក្ខវេទនា អ្វីៗដែលកើតចេញពីគេ ធ្វើឲ្យគេខកចិត្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមានគភ៌បង្កើតជាសេចក្ដីអាក្រក់ ហើយក៏សំរាលចេញមកជាសេចក្ដីទុច្ចរិត ឯចិត្តគេ តែងតែរៀបឧបាយទុក។ អាល់គីតាប អ្នកបង្កគម្រោងការអាក្រក់ តែងតែបង្កើតឲ្យមានទុក្ខវេទនា អ្វីៗដែលកើតចេញពីគេ ធ្វើឲ្យគេខកចិត្ត»។ |
តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាច គេរមែងច្រូតបានសេចក្ដីនោះវិញ។
មើល៍! គេឈឺនឹងសម្រាលអំពើទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសម្រាលចេញជាសេចក្ដីភូតភរ។
ដ្បិតចិត្តគេគិតគូរតែកាលសង្កត់សង្កិន ហើយបបូរមាត់គេពោលតែសេចក្ដីប្រទូសរ៉ាយ។
អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាអំពើទុច្ចរិត អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។ ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន
វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។
រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។