យ៉ូប 15:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុខគេឡើងខ្លាញ់ ហើយបានចម្រុងចម្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង អាល់គីតាប មុខគេឡើងខ្លាញ់ ហើយបានចំរុងចំរើន។ |
ចំណែកអ្នករាល់គ្នា សូមអញ្ជើញមកវិញ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយ ដែលមានប្រាជ្ញាឡើយ។
ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក តែទូលបង្គំមានចិត្តរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
សេចក្ដីក្រោធរបស់ព្រះក៏ឆួលឡើងទាស់នឹងគេ ហើយប្រហារពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងបំបាក់យុវជនដែលពេញកម្លាំង ក្នុងចំណោមពួកអ៊ីស្រាអែលផងដែរ។
ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់ រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។
គេឡើងសាច់ធាត់ ហើយប៉ផូរ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្ដីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
យ៉ាកុបបានបរិភោគឆ្អែតស្កប់ស្កល់ យេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើង គេបានចម្រើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំ ក៏ធាត់រលោង រួចគេបោះបង់ចោលព្រះដែលបង្កើតខ្លួន ហើយបានមើលងាយដល់ថ្មដានៃការសង្គ្រោះរបស់ខ្លួន។