ហេប៊ើរបង្កើតបានកូនប្រុសពីរ មួយឈ្មោះផាលេក ដ្បិតនៅជំនាន់របស់គាត់ ផែនដីបានបែកខ្ញែក ហើយប្អូនប្រុសរបស់គាត់ឈ្មោះ យ៉ុកថាន។
យ៉ូប 15:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាពួកតែមួយដែលបានគ្រងគ្រងស្រុក ឥតមានសាសន៍ដទៃណា ចូលមកក្នុងពួកគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រទានទឹកដីឲ្យ ដូនតារបស់ពួកគេតែប៉ុណ្ណោះ គ្មានអ្នកដទៃទៀតមកឡូកឡំ ក្នុងទឹកដីនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាពួកតែ១ដែលបានទទួលគ្រងស្រុក ឥតមានសាសន៍ដទៃណាចូលមកក្នុងពួកគេឡើយ អាល់គីតាប អុលឡោះប្រទានទឹកដីឲ្យ ដូនតារបស់ពួកគេតែប៉ុណ្ណោះ គ្មានអ្នកដទៃទៀតមកឡូកឡំ ក្នុងទឹកដីនោះឡើយ។ |
ហេប៊ើរបង្កើតបានកូនប្រុសពីរ មួយឈ្មោះផាលេក ដ្បិតនៅជំនាន់របស់គាត់ ផែនដីបានបែកខ្ញែក ហើយប្អូនប្រុសរបស់គាត់ឈ្មោះ យ៉ុកថាន។
នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ
គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។
យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។
កាលព្រះដ៏ខ្ពស់បំផុត បានចែកមត៌កដល់សាសន៍ទាំងប៉ុន្មាន គឺកាលព្រះអង្គបានបំបែកមនុស្សចេញពីគ្នា នោះព្រះអង្គបានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនពួកកូនរបស់ព្រះ ។