បើកាលណាគេធ្វើបាបនឹងព្រះអង្គ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយព្រះអង្គកើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយ ឬជិតក្តី
យ៉ូប 15:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ? តើមនុស្សកើតមកពីមនុស្សស្រី អាចសុចរិតម្ដេចបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមនុស្សជាអ្វីដែលនឹងត្រូវបានបរិសុទ្ធ ជាមនុស្សកើតមកពីមនុស្សស្រី ដែលនឹងត្រូវបានសុចរិតនោះ អាល់គីតាប តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត? |
បើកាលណាគេធ្វើបាបនឹងព្រះអង្គ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយព្រះអង្គកើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយ ឬជិតក្តី
ប្រសិនបើគេធ្វើបាបនឹងព្រះអង្គ ដ្បិតគ្មានមនុស្សណាម្នាក់ដែលមិនធ្វើបាបឡើយ ហើយព្រះអង្គមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យគេនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយ ឬជិតក្ដី
មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ច
តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើបានឡើយ។
ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបញ្ចេញពាក្យយ៉ាងនេះ ពីមាត់របស់អ្នកមក?
«ខ្ញុំដឹងប្រាកដថាយ៉ាងនោះហើយ ប៉ុន្តែ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិត នៅចំពោះព្រះបាន?
ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។
គ្រប់គ្នាបានវង្វេងចេញ ហើយគេត្រឡប់ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ។
សូមកុំឲ្យកើតក្ដីក្ដាំនឹងអ្នកបម្រើ របស់ព្រះអង្គឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់ សុចរិតឡើយ។
មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។
តើអ្នកណាអាចនិយាយបានថា «ខ្ញុំបានជម្រះចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ?»
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។
មើលខ្ញុំបានឃើញតែប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែ គេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។
ដ្បិតខ្ញុំដឹងថា នៅក្នុងខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ខ្ញុំធ្វើមិនកើត។
ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្រោមអំពើបាប ដើម្បីឲ្យសេចក្ដីសន្យាដោយសារជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់អស់អ្នកដែលជឿ។