យ៉ូប 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយព្រះអង្គបិទភ្ជាប់អំពើអាក្រក់ របស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងបំភ្លេចចោលនូវកំហុសរបស់ទូលបង្គំ ហើយគ្របបាំងអំពើទុច្ចរិតរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយទ្រង់បិទភ្ជាប់អំពើអាក្រក់របស់ទូលបង្គំផង។ អាល់គីតាប ទ្រង់នឹងបំភ្លេចចោលនូវកំហុសរបស់ខ្ញុំ ហើយគ្របបាំងអំពើទុច្ចរិតរបស់ខ្ញុំ។ |
អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។
"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
បើខ្ញុំតាំងខ្លួនជាសុចរិត នោះមាត់ខ្ញុំនឹងបានកាត់ទោសដល់ខ្លួនវិញ បើខ្ញុំថា ខ្ញុំទៀងត្រង់ នោះនឹងបង្ហាញច្បាស់ថា ខ្ញុំវៀចវេរហើយ។
គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសម្លៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំ។
ទោះបើអ្នកលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា៖ អំពើទុច្ចរិតរបស់អ្នក នៅមានកត់ជាប់ ចំពោះយើងនៅឡើយដែរ។
ក៏ធ្វើសំបុត្រ ហើយបិទត្រា ព្រមទាំងហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់។
ដើមទំពាំងបាយជូររបស់គេ ចេញពីដើមទំពាំងបាយជូររបស់ក្រុងសូដុម និងពីចម្ការរបស់ក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់គេជាផ្លែមានជាតិពុល ចង្កោមរបស់គេក៏ជូរចត់ដែរ