បើអ្នករាល់គ្នាលម្អៀង ទៅខាងណាដោយសម្ងាត់ នោះប្រាកដជាព្រះអង្គនឹងបន្ទោស ដល់អ្នករាល់គ្នាហើយ។
យ៉ូប 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសព្រះអង្គឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់ ហើយចង់តវ៉ាជំនួសព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ អាល់គីតាប តើអស់លោកចង់លម្អៀងខាងអុលឡោះ ហើយចង់តវ៉ាជំនួសទ្រង់ឬ? |
បើអ្នករាល់គ្នាលម្អៀង ទៅខាងណាដោយសម្ងាត់ នោះប្រាកដជាព្រះអង្គនឹងបន្ទោស ដល់អ្នករាល់គ្នាហើយ។
អ្នកណាដែលមិនកោតខ្លាច ដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែ ជាស្នាព្រះហស្តរបស់ព្រះអង្គ។
សេចក្ដីទាំងនេះក៏ជាពាក្យពោលទុក របស់ពួកអ្នកប្រាជ្ញាដែរ គឺថាការដែលយោគយល់ខាងអ្នកណា ក្នុងរឿងក្តី នោះមិនល្អទេ។
អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តទុច្ចរិតក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវជំនុំជម្រះអ្នកជិតខាងអ្នកដោយសុចរិត។
ហេតុនោះ យើងក៏បានធ្វើឲ្យអ្នករាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ព្រោះអ្នករាល់គ្នាមិនបានកាន់តាមផ្លូវរបស់យើង គឺបានបង្រៀនក្រឹត្យវិន័យដោយរើសមុខ»។