បើខ្ញុំពោលដល់ផ្នូរថា "ឯងជាឪពុកខ្ញុំ" ហើយពោលទៅដង្កូវថា "ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ"
យ៉ូប 13:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាត បានកាត់អស់ហើយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយទូលបង្គំប្រៀបបាននឹងឈើពុក ឬដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាតបានកាត់អស់ហើយផង។ អាល់គីតាប រូបកាយខ្ញុំប្រៀបបាននឹងឈើពុក ឬដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។ |
បើខ្ញុំពោលដល់ផ្នូរថា "ឯងជាឪពុកខ្ញុំ" ហើយពោលទៅដង្កូវថា "ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ"
ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។
តើនឹងទៅជាយ៉ាងណា ចំពោះមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីធូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ។
ពេលព្រះអង្គវាយផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត វិនាសហិនហោចដូចកណ្ដៀរស៊ី ប្រាកដមែន មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើម។ –បង្អង់
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។
មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងជួយខ្ញុំ តើអ្នកណានឹងពោលទោសខ្ញុំបាន? គេទាំងអស់គ្នានឹងចាស់ទៅដូចជាសម្លៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។
ដូច្នេះ យើងនឹងបានដូចជាដង្កូវដល់ពួកអេប្រាអិម ហើយដូចជាសេចក្ដីពុកផុយដល់ពូជពង្សយូដា។
សូមកុំឲ្យនាងបានដូចជាកូនស្លាប់ ដែលមានសាច់រលួយពាក់កណ្ដាល ក្នុងកាលដែលចេញពីផ្ទៃម្តាយមកនោះឡើយ»។
ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។