តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
យ៉ូប 13:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យទូលបង្គំទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសូមដកព្រះហស្ដចេញពីទូលបង្គំ ហើយក៏កុំធ្វើឲ្យទូលបង្គំ ភ័យតក់ស្លុតទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត អាល់គីតាប គឺសូមដកអំណាចចេញពីខ្ញុំ ហើយក៏កុំធ្វើឲ្យខ្ញុំ ភ័យតក់ស្លុតទៀតដែរ។ |
តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
តើតេជានុភាពរបស់ព្រះអង្គ មិននាំអ្នករាល់គ្នាឲ្យកោតខ្លាច ហើយសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មិនគ្របលើអ្នករាល់គ្នាទេឬ?
ឱសូមព្រះអង្គប្រោសសេចក្ដីតែពីរមុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួន ពីព្រះភក្ត្រព្រះអង្គឡើយ
ខ្ញុំឥតមានសេចក្ដីស្ញែងខ្លាចណា នាំឲ្យលោកភ័យទេ ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកដែរ។
ឲ្យព្រះអង្គដកដំបងចេញពីខ្ញុំ ហើយកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យខ្ញុំទៀត។
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំទៅ ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។
ប៉ុន្តែ យើងបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះយើង ដើម្បីមិនឲ្យឈ្មោះយើងត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលយើងបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ។