ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 10:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ព្រះ‌ជន្ម​នៃ​ព្រះ‌អង្គ​ដូច​ជា​អាយុ​របស់​មនុស្ស ឬ​អស់​ទាំង​ឆ្នាំ​នៃ​ព្រះ‌អង្គ​ត្រូវ​នឹង​ថ្ងៃ​របស់​មនុស្ស?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ចំនួន​ថ្ងៃ​របស់​ព្រះអង្គ​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ព្រះអង្គ ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ព្រះ‌ជន្ម​នៃ​ទ្រង់​ដូច​ជា​អាយុ​របស់​មនុស្ស ឬ​អស់​ទាំង​ឆ្នាំ​នៃ​ទ្រង់​ត្រូវ​នឹង​ថ្ងៃ​របស់​មនុស្ស​ឬ​ទេ

សូមមើលជំពូក

អាល់គីតាប

តើ​ចំនួន​ថ្ងៃ​របស់​ទ្រង់​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ទ្រង់ ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ

សូមមើលជំពូក



យ៉ូប 10:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បាន​ជា​ព្រះ‌អង្គ​ស៊ើប​សួរ​រក​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយ​ស្វែង​រក​អំពើ​បាប​នៃ​ទូល‌បង្គំ​ដូច្នេះ


មើល៍ ព្រះ​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ព្រះ‌អង្គ នោះ​រក​កំណត់​មិន​បាន។


៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​តាំង‌រាជ្យអស់‌កល្ប​ជា‌និច្ច ហើយ​មនុស្ស​គ្រប់​ជំនាន់ នឹក​ចាំ​ពី​ព្រះ‌អង្គ​ត​រៀង​ទៅ។


កូន​ចៅ​របស់​ពួក​អ្នក​បម្រើព្រះ‌អង្គ នឹង​រស់​នៅ​ដោយសុខ​សាន្ត ហើយ​ពូជ‌ពង្ស​របស់​គេ នឹង​តាំង​នៅជាប់​ចំពោះ​ព្រះ‌អង្គ។


ព្រះ‌អង្គ​នឹង​មូរ​របស់​ទាំង​នោះ​ដូច​ជា​មូរ​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ដូច​សម្លៀក​បំពាក់ តែ​ព្រះ‌អង្គ​មិន​ប្រែ​ប្រួល​ឡើយ ហើយ​ព្រះ‌ជន្ម​ព្រះ‌អង្គ​ក៏​មិន​ចេះ​ផុត​ដែរ» ។


ពួក​ស្ងួន‌ភ្ងា​អើយ សូម​កុំ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ទុក​ដូច​ជា​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​មួយ​ថ្ងៃ​ដែរ ។