Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 10:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តើ​ព្រះ‌ជន្ម​នៃ​ទ្រង់​ដូច​ជា​អាយុ​របស់​មនុស្ស ឬ​អស់​ទាំង​ឆ្នាំ​នៃ​ទ្រង់​ត្រូវ​នឹង​ថ្ងៃ​របស់​មនុស្ស​ឬ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តើ​ព្រះ‌ជន្ម​នៃ​ព្រះ‌អង្គ​ដូច​ជា​អាយុ​របស់​មនុស្ស ឬ​អស់​ទាំង​ឆ្នាំ​នៃ​ព្រះ‌អង្គ​ត្រូវ​នឹង​ថ្ងៃ​របស់​មនុស្ស?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 តើ​ចំនួន​ថ្ងៃ​របស់​ព្រះអង្គ​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ព្រះអង្គ ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 តើ​ចំនួន​ថ្ងៃ​របស់​ទ្រង់​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ទ្រង់ ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ

សូមមើលជំពូក ចម្លង




យ៉ូប 10:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បាន​ជា​ទ្រង់​ស៊ើប​សួរ​រក​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ ហើយ​ស្វែង​រក​អំពើ​បាប​នៃ​ទូលបង្គំ​ដូច្នេះ


មើល ព្រះ‌ទ្រង់​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ទ្រង់ នោះ​រក​កំណត់​មិន​បាន


៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយ‌រាជ្យ នៅ​អស់‌កល្ប‌ជានិច្ច ហើយ​នឹង​មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់ នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ


ចំណែក​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​ទ្រង់ គេ​នឹង​ចេះ​តែ​មាន​នៅ ហើយ​ពូជ‌ពង្ស​របស់​គេ នឹង​បាន​តាំង​នៅ​ចំពោះ​ទ្រង់។


ទ្រង់​នឹង​ឆ្មូល​ទៅ​ដូច​ជា​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ តែ​ទ្រង់​នៅ​តែ​ដដែល ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ»


តែ​ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ភ្លេច​សេចក្ដី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់​១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម