ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
យេរេមា 52:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសសរលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជើងថ្កល់ និងសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅស្រុកបាប៊ីឡូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិខាល់ដេកម្ទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសសរលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងជើងថ្កល់ ហើយសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅឯស្រុកបាប៊ីឡូនទៅ អាល់គីតាប ជនជាតិខាល់ដេកំទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។ |
ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសរបស់ទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ឯអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច និងទ្រព្យរបស់ពួកប្រធាន នោះក៏នាំយកទៅក្រុងបាប៊ីឡូនទាំងអស់។
រីឯសសរទាំងពីរ សមុទ្រមួយ និងគោលង្ហិនទាំងដប់ពីរដែលនៅពីក្រោមសមុទ្រ ព្រមទាំងជើងទម្រ ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់នៃព្រះយេហូវ៉ា នោះថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ។
ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់នាង ជាពួកមនុស្សដែលព្រះអង្គបានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ព្រះអង្គឡើយ
ប្រវែងរបស់ថែវនោះ មានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ ហើយគេឡើងទៅឯថែវនោះ តាមជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ម្ខាងៗមានមួយ។
ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ព្រមទាំងប្រដាប់ប្រដាមួយចំនួន ដែលនៅក្នុងព្រះដំណាក់របស់ព្រះទៀតផង។ ស្ដេចបាននាំប្រដាប់ប្រដាទាំងនោះយកទៅស្រុកស៊ីណើរ ហើយដាក់នៅក្នុងព្រះដំណាក់នៃព្រះរបស់ខ្លួន។