យេរេមា 52:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 រីឯសសរទាំងពីរ សមុទ្រមួយ និងគោលង្ហិនទាំងដប់ពីរដែលនៅពីក្រោមសមុទ្រ ព្រមទាំងជើងទម្រ ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់នៃព្រះយេហូវ៉ា នោះថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ឯសសរទាំង២ សមុទ្រ១ នឹងគោលង្ហិនទាំង១២ទ្រពីក្រោម ដែលស្តេចសាឡូម៉ូនបានធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះនឹងថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ សូមមើលជំពូកអាល់គីតាប20 រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលស្តេចស៊ូឡៃម៉ានបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ សូមមើលជំពូក |