Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 52:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​កន្ថោរ ចប‌ចូក ឃ្នាប​ប្រឆេះ ចាន‌គោម កូន​ចាន និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន​ដែល​ប្រើ​សម្រាប់​គោរព គេ​ក៏​យក​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពួក​គេ​យក​ឆ្នាំង វែក កាំបិត ភាជន៍ ពែង និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​កន្ថោរ ចប‌ចូក ឃ្នាប​ប្រឆេះ ចាន‌គោម កូន​ចាន នឹង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន​ដែល​ប្រើ​សំរាប់​គោរព នោះ​គេ​ក៏​យក​ទៅ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពួក​គេ​យក​ឆ្នាំង វែក កាំបិត ភាជន៍ ពែង និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ម៉ាស្ជិទ​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង




យេរេមា 52:18
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


ហើយ​ទាំង​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង។


ហើយ​ទាំង​ឆ្នាំង ដង្កៀង ចាន​គោម កូន​ចាន និង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សម្រាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សម្រាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។


ព្រម​ទាំង​សម ចាន​គោម និង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ និង​ផ្តិល​មាស តាម​ទម្ងន់​នីមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទម្ងន់


ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សម្រេច​ការ​ទាំង​ប៉ុន្មាន ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ


ឆ្នាំង ចប‌ចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្ណា‌ការ​ទាំង​នោះ ហ៊ីរ៉ាម​ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ឯ​គ្រប​ប្រឆេះ ចាន​ក្លាំ កូន​ចាន និង​ពាន ក៏​ធ្វើ​ពី​មាស​សុទ្ធ ចំណែក​ទ្វារ​ចូរ​ក្នុង​ព្រះ‌វិហារ និង​ទ្វារ​ខាង​ក្នុង​ដែល​សម្រាប់​ចូល​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ​ទាំង​ប៉ុន្មាន​នោះ សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់។


ទ្រង់​ធ្វើ​តុ​ដប់ ដាក់​ក្នុង​ព្រះ‌វិហារ ប្រាំ​ខាង​ស្តាំ ហើយ​ប្រាំ​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​មួយរយ។


ពែង​មាស​សាម​សិប ពែង​ប្រាក់​ថ្នាក់​ទី​ពីរ​បួន​រយ​ដប់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​មួយ​ពាន់។


ត្រូវ​ធ្វើ​ថាស ផ្ទិល ប៉ាន់ និង​ពែង​សម្រាប់​តុ​នោះ ដើម្បី​ប្រើ​សម្រាប់​តង្វាយ​ច្រូច ហើយ​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។


ឃ្នាប​ប្រឆេះ និង​ថាស​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ។


ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម និង​ជើង‌ក្រាន​សម្រាប់​អាស‌នា ឯ​គ្រឿង​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។


លោក​ធ្វើ​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ​ពីមាស​សុទ្ធ​ទាំង​អស់ គឺ​មាន​ថាស ផ្តិល ប៉ាន់ និង​ពែង ដែល​សម្រាប់​ប្រើ​ក្នុង​ពិធី​ថ្វាយ​តង្វាយ​ច្រូច។


លោក​ធ្វើ​ចង្កៀង​ប្រាំពីរ ព្រម​ទាំង​ឃ្នាប​ប្រឆេះ និង​ថាស​គោះ​កម្ទេច​សម្រាប់​ចង្កៀង​នោះ​ពី​មាស​សុទ្ធ​ដែរ។


លោក​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាស‌នា មាន​ប្រដាប់​ដាក់​ផេះ ប៉ែល ផើង សម និង​ជើង‌ក្រាន គឺ​ប្រដាប់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។


ហើយ​ត្រូវ​ដាក់​ប្រដាប់‌ប្រដា​ដែល​សម្រាប់​ប្រើ​ទាំង​ប៉ុន្មាន​នៅ​លើ​អាស‌នា​នោះ គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាស‌នា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។


គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ នៅ​លើ​តុ​សម្រាប់​ដាក់​តាំង​នំបុ័ង ហើយ​ដាក់​ថាស ចាន ពែង និង​ប៉ាន់​សម្រាប់​តង្វាយ​ច្រួច។ រីឯ​នំបុ័ង​ត្រូវ​ស្ថិត​នៅ​លើ​តុ​នោះ​ជា​អចិន្ត្រៃយ៍


កូន​ចាន​មាស​មួយ ទម្ងន់​ដប់​តម្លឹង ដាក់​ពេញ​ដោយ​កំញាន


កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន


កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន


កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន


កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន


កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម