ធ្នូរបស់យ៉ូណាថានមិនរាថយឡើយ បើមិនបានបង្ហូរឈាម ឬខ្លាញ់របស់មនុស្សខ្លាំងពូកែ ហើយដាវរបស់ស្ដេចសូលក៏មិនដែលត្រឡប់មកវិញ ដោយទទេដែរ។
យេរេមា 50:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត យើងនឹងដាស់នគរធំៗមួយពួក នៅស្រុកនៅខាងជើងឡើង ហើយបណ្ដាលឲ្យគេមកទាស់នឹងក្រុងបាប៊ីឡូន ពួកទាំងនោះនឹងតម្រៀបគ្នាច្បាំងនឹងទីក្រុង ហើយចាប់យកបាន ព្រួញរបស់គេនឹងដូចជាព្រួញរបស់មនុស្សស្ទាត់ជំនាញ ហើយខ្លាំងពូកែ ឥតមានណាមួយបាញ់ដោយឥតប្រយោជន៍នោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីស្រុកខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល អញនឹងដាស់នគរធំៗ១ពួក នៅស្រុក នៅខាងជើងឡើង ហើយបណ្តាលឲ្យគេមកទាស់នឹងក្រុងបាប៊ីឡូន ពួកទាំងនោះនឹងដំរៀបគ្នាច្បាំងនឹងទីក្រុង ហើយនឹងចាប់យកបាន ព្រួញរបស់គេនឹងបានដូចជាព្រួញរបស់មនុស្សស្ទាត់ជំនាញ ហើយខ្លាំងពូកែ ឥតមានណាមួយបាញ់ទៅ ជាឥតប្រយោជន៍នោះទេ អាល់គីតាប យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីស្រុកខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។ |
ធ្នូរបស់យ៉ូណាថានមិនរាថយឡើយ បើមិនបានបង្ហូរឈាម ឬខ្លាញ់របស់មនុស្សខ្លាំងពូកែ ហើយដាវរបស់ស្ដេចសូលក៏មិនដែលត្រឡប់មកវិញ ដោយទទេដែរ។
គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចម្បាំង គ្រប់គ្នានែបដាវនៅត្រគាក ក្រែងមានហេតុភ័យនៅពេលយប់។
មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
យើងបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវរកឈ្មោះយើងពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ។
យើងនឹងឲ្យអ្នកឆ្លងទៅជាមួយពួកខ្មាំងសត្រូវអ្នក ដល់ស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្ដីកំហឹងរបស់យើង ភ្លើងនោះនឹងឆេះដល់អ្នករាល់គ្នា។
ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយយើងនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង បន្ទាប់មក ស្តេចសេសាក នឹងត្រូវផឹកក្រោយគេបង្អស់។
ឱពួកអ្នកដែលដំឡើងធ្នូអើយ ចូរតម្រៀបគ្នានៅព័ទ្ធជុំវិញ ច្បាំងនឹងក្រុងបាប៊ីឡូនចុះ ចូរបាញ់ទៅ កុំសំចៃព្រួញឡើយ ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែម ចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នក នៅស្រុកពេកូឌ ដែរ ចូរសម្លាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្ដី ដែលយើងបានបង្គាប់ដល់អ្នក។
ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវបើកជង្រុកគេ ត្រូវជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ។
ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
ដ្បិតនៅស្រុកខាងជើងមានសាសន៍មួយលើកគ្នាឡើងមកទាស់នឹងគេ ជាពួកដែលនឹងធ្វើឲ្យស្រុកគេវិនាស ឥតមានអ្នកណាអាស្រ័យនៅឡើយ ទោះទាំងមនុស្ស និងសត្វក៏រត់ចេញអស់។
ចូរសម្រួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ាបានដាស់វិញ្ញាណ របស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះព្រះអង្គមានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចោល ដ្បិតនេះជាការសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហាររបស់ព្រះអង្គ។