ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។
យេរេមា 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកហោរានឹងត្រឡប់ដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពួកព្យាការីគ្មានបានការអ្វីទេ សេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេ សូមឲ្យសេចក្ដីដែលពួកគេគំរាមនោះ កើតមានដល់ពួកគេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកហោរានឹងត្រឡប់ទៅដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។ អាល់គីតាប រីឯពួកណាពីគ្មានបានការអ្វីទេ សេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេ សូមឲ្យសេចក្ដីដែលពួកគេគំរាមនោះ កើតមានដល់ពួកគេ!»។ |
ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។
ដែលឃើញថា ពាក្យរបស់មនុស្ស ឥតសង្ឃឹមជាខ្យល់ទទេ តើអ្នកគិតបន្ទោសដល់ពាក្យសម្ដីឬ?
«តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណា ហើយបព្ចោញវាចាដូចជាខ្យល់ព្យុះ ដល់កាលណាទៀត?
អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក និងខ្យល់ដែលឥតមានភ្លៀង។
គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ»។
ពេលនោះ ខ្ញុំទូលថា៖ ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា អ្នករាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវអំណត់ដែរ គឺយើងនឹងឲ្យអ្នករាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត។
ដូច្នេះ ឯពួកហោរាដែលថ្លែងទំនាយដោយនូវឈ្មោះយើង ដោយយើងមិនបានចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងអំណត់មិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរានោះថា៖ គេនឹងត្រូវវិនាស ដោយសារដាវ និងអំណត់នោះឯង
ពេលនោះ គេបបួលគ្នាថា៖ មក! យើងរៀបផែនការទាស់នឹងយេរេមា ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ។ មក! យើងនាំគ្នាវាយគាត់ដោយអណ្ដាត ហើយកុំយកចិត្តទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ។
ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់អ្នក ហើយពួកសហាយរបស់អ្នកនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ អ្នកនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលអ្នកប្រព្រឹត្តជាមិនខាន។
នៅរវាងគម្រប់ពីរឆ្នាំទៀត នោះយើងនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ស្រុកបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ។
នោះអ័សារា ជាកូនហូសាយ៉ា និងយ៉ូហាណាន ជាកូនការា ព្រមទាំងមនុស្សឆ្មើងឆ្មៃទាំងប៉ុន្មាន គេតបទៅហោរាយេរេមាថា៖ «លោកនិយាយកុហកទេ ព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមិនបានចាត់លោកឲ្យមកប្រាប់យើងថា កុំឲ្យទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទនោះទេ។
ថ្ងៃដាក់ទោសបានមកដល់ហើយ គឺថ្ងៃតបស្នងតាមអំពើ ដែលគេបានប្រព្រឹត្តមកដល់ហើយ អ៊ីស្រាអែលស្រែកឡើងថា "ហោរានេះឆ្កួត មនុស្សដែលមាននិស្ស័យខាងវិញ្ញាណនេះ ឡប់សតិហើយ!" តែដោយព្រោះអំពើទុច្ចរិតដ៏សម្បើម និងអំពើសម្អប់ដ៏ខ្លាំងរបស់អ្នកវិញ។