យេរេមា 48:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ ពីព្រោះគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម៉ូអាប់នឹងត្រូវវិនាស លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ ព្រោះគេបានលើកខ្លួនឡើង ប្រឆាំងនឹងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ទៅ ពីព្រោះគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា អាល់គីតាប ម៉ូអាប់នឹងត្រូវវិនាស លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ ព្រោះគេបានលើកខ្លួនឡើង ប្រឆាំងនឹងអុលឡោះតាអាឡា។ |
តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ក្នុងរវាងបីឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង។ ឯអ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង។
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើទាស់នឹងអ្នកណា ដែលអ្នកបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស ហើយក្បាលរបស់ក្រុងដាម៉ាស គឺរេស៊ីននេះហើយ។ (ក្នុងរវាងហុកសិបប្រាំឆ្នាំ នោះពួកអេប្រាអិម នឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ លែងបានពូជពង្សតទៅទៀត)។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នក ពីព្រោះយើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានកម្ចាត់កម្ចាយអ្នកទៅនោះ ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យអ្នកផុតទេ គឺយើងនឹងវាយផ្ចាលអ្នកតាមខ្នាត យើងមិនបណ្តោយឲ្យអ្នកនៅដោយឥតវាយផ្ចាលឡើយ។
សាសន៍ម៉ូអាប់លែងមានកេរ្ត៍ឈ្មោះទៀតហើយ។ នៅក្នុងក្រុងហែសបូន គេបានបង្កើតការអាក្រក់ទាស់នឹងវាថា៖ មក៍ យើងកាត់គេចេញពីសាសន៍ទៅ ឱម៉ាតម៉ែនអើយ អ្នកក៏ដែរ អ្នកនឹងត្រូវចោលស្ងាត់ ដាវនឹងដេញតាមអ្នក។
ប៉ុន្តែ អ្នករាល់គ្នាបានតម្កើងខ្លួនទាស់នឹងយើង ដោយសារមាត់អ្នក ព្រមទាំងចម្រើនពាក្យរបស់អ្នកទាស់នឹងយើងផង យើងបានឮហើយ។
ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ទ្រង់នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ ក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើអស់ទាំងព្រះ។ ស្ដេចនោះនឹងចម្រើនឡើងរហូតទាល់តែសេចក្ដីក្រោធឡើងដល់កម្រិត ដ្បិតអ្វីដែលបានកំណត់ហើយ ត្រូវតែបានសម្រេច។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។
វាបានបើកមាត់ប្រមាថព្រះ គឺប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថដំណាក់របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលនៅស្ថានសួគ៌