អ្នកបានបណ្តេញស្ត្រីមេម៉ាយ ឲ្យទៅដោយដៃទទេ ហើយអ្នកបានបំបាក់ដៃរបស់ក្មេងកំព្រា ។
យេរេមា 48:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំណាចរបស់ម៉ូអាប់ត្រូវរលំ ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ អាល់គីតាប អំណាចរបស់ម៉ូអាប់ត្រូវរលំ ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
អ្នកបានបណ្តេញស្ត្រីមេម៉ាយ ឲ្យទៅដោយដៃទទេ ហើយអ្នកបានបំបាក់ដៃរបស់ក្មេងកំព្រា ។
សូមព្រះអង្គបំបាក់ដៃមនុស្សអាក្រក់ និងមនុស្សពាល សូមដាក់ទោសគេ ដើម្បីកុំឲ្យគេប្រព្រឹត្តអំពើអាក្រក់ទៀត។
ព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងកាត់ អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចេញ តែយើងនឹងលើកស្នែង របស់មនុស្សសុចរិតឡើង»។
នៅពេលដែលព្រះអង្គខ្ញាល់ ព្រះអង្គបានកាត់ស្នែងរបស់អ៊ីស្រាអែល ក៏ដកព្រះហស្តស្តាំចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះស្រុកយ៉ាកុប ដូចជាភ្លើងឆាបឆេះគ្រប់ទិសទី
ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែងមួយទៀត ជាស្នែងតូច ដុះឡើងនៅកណ្ដាល នៅពីមុខវា ស្នែងចាស់បីត្រូវគេដកចេញទាំងឫស ស្នែងនេះមានភ្នែក ដូចភ្នែកមនុស្ស ហើយមានមាត់ដែលពោលពាក្យធំៗ។
ពពែឈ្មោលដែលមានរោមស្រមូវ គឺស្តេចសាសន៍ក្រិក ហើយស្នែងមួយធំនៅចន្លោះភ្នែកទាំងពីរ គឺស្តេចទីមួយ។