ព្រះបាទហេន-ហាដាដចាត់គេឲ្យមកទូលថា៖ «បើមានធូលីក្នុងក្រុងសាម៉ារីល្មមមួយក្បង់ដៃ សម្រាប់ពួកអ្នកដែលតាមយើងមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងយ៉ាងដូច្នេះ ហើយលើសទៅទៀតផង»។
យេរេមា 46:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ គេបានស្រែកឡើងថា៖ ផារ៉ោន ជាស្តេចអេស៊ីព្ទ ជាសូរកំទរទទេ ព្រះអង្គបានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ គេនឹងដាក់ងារព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបថា “កោកៗ តែឥតបានការអ្វី!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ គេបានស្រែកឡើងថា ផារ៉ោន ជាស្តេចអេស៊ីព្ទ ទ្រង់ជាសូរកំទរទទេ ទ្រង់បានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ អាល់គីតាប នៅទីនោះ គេនឹងដាក់ងារស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីបថា “កោកៗ តែឥតបានការអ្វី!”»។ |
ព្រះបាទហេន-ហាដាដចាត់គេឲ្យមកទូលថា៖ «បើមានធូលីក្នុងក្រុងសាម៉ារីល្មមមួយក្បង់ដៃ សម្រាប់ពួកអ្នកដែលតាមយើងមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងយ៉ាងដូច្នេះ ហើយលើសទៅទៀតផង»។
ស្តេចអ៊ីស្រាអែលមានរាជឱង្ការឆ្លើយថា៖ «ចូរទៅប្រាប់បេន-ហាដាដវិញថា "កុំឲ្យអ្នកដែលកំពុងពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ"»។
ទ្រង់បង្គាប់ថា៖ «ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ ត្រូវតែចាប់គេមកទាំងរស់»។
តែព្រះអង្គបានផ្លុំដោយខ្យល់ដង្ហើមរបស់ព្រះអង្គ នោះសមុទ្របានគ្របគេបាត់ គេលិចចុះទៅក្នុងទឹកធំ ដូចជាដុំសំណ។
ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។
រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសម្បើមដែលដេក នៅកណ្ដាលទន្លេរបស់ខ្លួនអើយ យើងទាស់នឹងអ្នក ដ្បិតអ្នកថា ទន្លេនេះជារបស់យើង យើងបានបង្កើតសម្រាប់តែខ្លួនយើង។
ដូច្នេះ តើអ្នកប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ? ទោះបើយ៉ាងណាក៏ដោយ គង់តែអ្នកនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ អ្នកនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះអ្នកគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។