អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។
យេរេមា 38:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មន្ត្រីទាំងនោះទូលស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មានក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង នឹងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ អាល់គីតាប មន្ត្រីទាំងនោះជម្រាបស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ |
អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។
ប៉ុន្តែ គេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏គប់ដុំថ្មសម្លាប់លោក នៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ស្តេច។
សូមទូលថ្វាយព្រះករុណាជ្រាបថា ពួកសាសន៍យូដា ដែលបានឡើងចេញពីនគររបស់ព្រះករុណា មកឯយើងខ្ញុំ គេបានទៅឯក្រុងយេរូសាឡិម។ ពួកគេកំពុងតែសាងសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ។ ពួកគេបានសង់កំផែងរួចស្រេចហើយ ហើយឥឡូវនេះ កំពុងតែជួសជុលគ្រឹះទៀតផង។
ដ្បិតអ្នកទាំងនោះមានបំណងនឹងគំរាមពួកយើង ដោយគិតថា ពួកយើងនឹងថយកម្លាំងដៃ ហើយលែងធ្វើការនោះតទៅទៀត។ ប៉ុន្ដែ ឥឡូវនេះ ឱព្រះអើយ សូមចម្រើនកម្លាំងដៃទូលបង្គំផង។
ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរពួកមនុស្ស នៅក្រុងអាណាថោត ដែលចង់សម្លាប់ខ្ញុំ ដោយពោលថា៖ អ្នកមិនត្រូវថ្លែងទំនាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងអ្នកស្លាប់ដោយដៃរបស់យើង។
ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសម្លាប់ទូលបង្គំហើយ សូមព្រះអង្គកុំអត់ទោសចំពោះអំពើទុច្ចរិតរបស់គេឡើយ ក៏កុំលុបអំពើបាបរបស់គេពីចំពោះព្រះអង្គដែរ គឺឲ្យគេត្រូវដួលនៅចំពោះព្រះអង្គវិញ សូមព្រះអង្គសម្រេចដល់គេ ក្នុងវេលាដែលព្រះអង្គមានសេចក្ដីក្រោធចុះ។
ពួកសង្ឃ និងពួកហោរា គេជម្រាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា៖ មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានថ្លែងទំនាយទាស់នឹងក្រុងនេះ ដូចជាអស់លោកបានឮផ្ទាល់នឹងត្រចៀកស្រាប់។
ប៉ុន្តែ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលយើងបានឲ្យគេដឹកនាំអ្នកទៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ អ្នករាល់គ្នានឹងបានសេចក្ដីសុខដែរ។
ព្រះបាទសេដេគាស្បថនឹងហោរាយេរេមាដោយសម្ងាត់ថា៖ «ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ ដែលព្រះអង្គបានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសម្លាប់ ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ»។
ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមករកអ្នក ដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេច កុំលាក់យើងឲ្យសោះ យើងមិនសម្លាប់អ្នកទេ ហើយប្រាប់យើងពីសេចក្ដីដែលស្តេចមានព្រះបន្ទូលនឹងអ្នកដែរ។
គឺបារូក ជាកូននេរីយ៉ា បានចាក់រុកលោកឲ្យទាស់នឹងយើង ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ឲ្យគេសម្លាប់យើង ហើយនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន»។
ពួកចៅហ្វាយនៅកណ្ដាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកម្ចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកម្រៃទុច្ចរិត។
ពេលនោះ អ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលថា៖ «អេម៉ុសបានបង្កើតគំនិតក្បត់នឹងព្រះករុណា នៅកណ្ដាលពូជពង្សអ៊ីស្រាអែល។ ស្រុកនេះមិនអាចស៊ូទ្រាំនឹងពាក្យទាំងប៉ុន្មានរបស់គាត់បានឡើយ។
ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។
កាលគេបាននាំលោកទាំងពីរទៅជួបពួកតម្រួតហើយ គេជម្រាបថា៖ «បុរសទាំងនេះជាសាន៍យូដា ហើយគេបង្កចលាចលនៅក្នុងទីក្រុងរបស់យើង។
ពេលរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសុន និងពួកបងប្អូនខ្លះ កន្ត្រាក់នាំទៅយកជូនអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកដែលនាំឲ្យពិភពលោកក្រឡាប់ចាក់ បានមកដល់ទីនេះហើយ
ដ្បិតយើងខ្ញុំបានឃើញថា ជននេះជាមនុស្សចង្រៃ ជាអ្នកដែលញុះញង់សាសន៍យូដាទាំងអស់ នៅលើពិភពលោកទាំងមូលឲ្យបង្កចលាចល ហើយជាមេនៃពួកណាសារ៉ែត ។
ប៉ុន្ដែ យើងចង់ស្ដាប់គំនិតរបស់លោក ដ្បិតយើងដឹងថា មានគេនិយាយជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។