Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 18:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សម្លាប់​ទូល‌បង្គំ​ហើយ សូម​ព្រះ‌អង្គ​កុំ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ព្រះ‌អង្គ​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ព្រះ‌អង្គ​វិញ សូម​ព្រះ‌អង្គ​សម្រេច​ដល់​គេ ក្នុង​វេលា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ដែល​គេ​ចង់​ប្រហារ​ជីវិត​ទូលបង្គំ។ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ សូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពី ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ឡើយ! សូម​ឲ្យ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ប៉ុន្តែឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សំឡាប់​ទូលបង្គំ​ហើយ សូម​ទ្រង់​កុំ​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ទ្រង់​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ទ្រង់​វិញ សូម​ទ្រង់​សំរេច​ដល់​គេ ក្នុង​វេលា​ដែល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជ្រាប​នូវ​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ដែល​គេ​ចង់​ប្រហារ​ជីវិត​ខ្ញុំ។ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ សូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពី ទ្រង់​ឡើយ! សូម​ឲ្យ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ទ្រង់ សូម​ដាក់​ទោស​ពួក​គេ តាម​កំហឹង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




យេរេមា 18:23
28 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពេល​ដែល​ព្រះ‌យេហូវ៉ា ចាត់​វិធាន​ការ​ហើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ល្មើស នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។


សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ដល់​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ទូល‌បង្គំ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អៀន​ខ្មាស។


ព្រះ‌អង្គ​បាន​កត់​ត្រា​ទុក​អស់​ការ​សាត់​អណ្តែត របស់​ទូល‌បង្គំ ក៏​ដាក់​ទឹក​ភ្នែក​ទូល‌បង្គំទុក​ក្នុង​ដប​របស់​ព្រះ‌អង្គ តើ​ទឹក​ភ្នែក​ទាំង​នោះ មិន​នៅ​ក្នុង​បញ្ជី​ព្រះ‌អង្គ​ទេ​ឬ?


ឱ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល សូម​តើន​ឡើង ហើយ​ដាក់​ទោស ជាតិ​សាសន៍​ទាំង​អស់​នោះ សូម​កុំ​ប្រណី​អ្នក​ណា​ម្នាក់ ក្នុងចំណោម​អស់​អ្នក ដែល​ក្បត់​ដ៏​ទុច្ចរិត​ទាំង​នោះ​ឡើយ។ –បង្អង់


តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​អ្នក​ទុក​នៅ​ឯ​ណា


មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ កុំ​អត់​ទោស​ដល់​គេ​ឡើយ។


ហើយ​គ្មាន​សំណល់​សល់​សម្រាប់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាណាថោត នោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​យ៉ាង​ពិត​ប្រាកដ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ព្រះ‌អង្គ​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្ដី​ដំណៀល ដោយ​យល់​ដល់​ព្រះ‌អង្គ


សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន ដល់​ទូល‌បង្គំ​ត្រូវ​អៀន​ខ្មាស តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្តអី សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​ទ្វេដង​ទៅ។


អ្នក​នឹង​ត្រូវ​ចាក​ចោល​មត៌ក​របស់​អ្នក ដែល​យើង​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន យើង​នឹង​ឲ្យ​អ្នក​បម្រើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​មួយ​ដែល​អ្នក​មិន​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ដែល​នឹង​ឆេះ​ជា​រៀង​រហូត។


ពេល​នោះ គេ​បបួល​គ្នា​ថា៖ មក! យើង​រៀប​ផែន​ការ​ទាស់​នឹង​យេរេមា ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ។ មក! យើង​នាំ​គ្នា​វាយ​គាត់​ដោយ​អណ្ដាត ហើយ​កុំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ពាក្យ​ណា​របស់​គាត់​ឡើយ។


ពួក​សង្ឃ និង​ពួក​ហោរា គេ​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា៖ មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ថ្លែងទំនាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក​ស្រាប់។


ពេល​ហោរា​យេរេមា​បាន​ប្រាប់​គ្រប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ក៏​ចាប់​លោក ដោយ​ពោល​ថា អ្នក​ត្រូវ​ស្លាប់​ហើយ!


ពួក​ចៅ‌ហ្វាយ​មាន​សេចក្ដី​ក្រោធ​នឹង​ហោរា​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក។


ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ ដល់​ជន​ជាតិ​នេះ​ទេ គឺ​ឲ្យ​គេ​ត្រូវ​អន្តរាយ​វិញ»។


កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល​យើង​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​ជន​ជាតិ​នេះ ហើយ​ទាំង​ឪពុក ទាំង​កូន​នឹង​ចំពប់​លើ​ថ្ម​នោះ​ជា‌មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​ទាំង​អស់។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចម្ការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង កំហឹង​នោះ​នឹង​ឆេះ​ឡើង​ឥត​រលត់​ឡើយ។


កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​ឥត​មាន​សេចក្ដី​ខ្មាសឡើយ ក៏​មិន​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។


ព្រះ‌អង្គ​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។


ដ្បិត​គ្រា​នោះ​ជា​គ្រា​សង​សឹក ដើម្បី​នឹង​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក។


ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​តែ​ប្រមូល​សេចក្តី‌ក្រោធ ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្តី‌ក្រោធ​វិញ ជា​ថ្ងៃ​ដែល​ព្រះ​នឹង​សម្ដែង​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម