យេរេមា 36:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់ហោរាយេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្ដាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារា ជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបារូកអានសេចក្ដីដែលលោកយេរេមាបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងព្រះវិហារ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារា ជាកូនរបស់លោកសាផាន និងជាស្មៀនហ្លួង បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។ អាល់គីតាប លោកបារូកអានសេចក្ដីដែលយេរេមាបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងម៉ាស្ជិទ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារា ជាកូនរបស់លោកសាផាន និងជាស្មៀនស្តេច បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃដំណាក់របស់អុលឡោះតាអាឡា។ |
សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ គឺស្តេចនេះហើយ ដែលធ្វើទ្វារកំផែងខាងលើរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា។
ពេលនោះ អេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ស្ដេចហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។
នៅឆ្នាំទីដប់ប្រាំបីក្នុងរាជ្យព្រះបាទយ៉ូសៀស ទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ដោយមានរាជឱង្ការថា៖
ពេលពួកចៅហ្វាយនៃស្រុកយូដាបានឮសេចក្ដីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
ប៉ុន្តែ អ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងហោរាយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្ដាប់ដៃនៃពួកជនឲ្យគេសម្លាប់លោកឡើយ។
លោកផ្ញើសំបុត្រនោះតាមអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលព្រះបាទសេដេគា ស្តេចយូដាបានចាត់ទៅស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា៖
ខ្ញុំបាននាំពួកគេចូលទៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលា អ្នកសំណព្វរបស់ព្រះ ដែលនៅជាប់បន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ
ពេលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ
ទោះបីជាអែលណាថាន ដេឡាយ៉ា និងកេម៉ារា ទូលអង្វរស្តេច សូមកុំដុតក្រាំងក៏ដោយ តែស្តេចមិនព្រមស្តាប់តាមទេ
ដូច្នេះ ចូរអ្នកយកក្រាំងនេះ ដែលអ្នកបានសរសេរតាមមាត់យើង ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្ដាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃតមទៅ ហើយអ្នកត្រូវអានឲ្យឮដល់ត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ។
ដូច្នេះ បារូក ជាកូននេរីយ៉ា ក៏សម្រេចតាមគ្រប់ទាំងសេចក្ដីដែលហោរាយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
គឺបារូក ជាកូននេរីយ៉ា បានចាក់រុកលោកឲ្យទាស់នឹងយើង ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ឲ្យគេសម្លាប់យើង ហើយនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន»។
ក៏យកមន្ត្រីម្នាក់ ដែលជាមេបញ្ជាការលើពលទ័ព ពីក្នុងទីក្រុង និងមនុស្សប្រាំពីរនាក់ ដែលធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងទីក្រុង ហើយស្មៀនរបស់មេទ័ពធំ ដែលកេណ្ឌពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុកហុកសិបនាក់ ដែលឃើញមាននៅក្នុងទីក្រុង។
មានបន្ទប់មួយដែលមានទ្វារក្បែរសសរនៅត្រង់ទ្វារកំផែង គឺទីនោះដែលគេលាងតង្វាយដុត។