យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។
យេរេមា 32:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ អាល់គីតាប ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាម្ចាស់របស់ពួកគេ។ |
យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។
ព្រះអង្គក៏បានតាំងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ជារៀងរហូតតទៅ ហើយព្រះអង្គ ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើជាព្រះដល់គេដែរ។
៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។
យើងនឹងឲ្យគេមានចិត្តដែលស្គាល់យើងថា ជាព្រះយេហូវ៉ា នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់គេ ពីព្រោះគេនឹងវិលមកឯយើងដោយអស់ពីចិត្ត។
អ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ យើងនឹងធ្វើជាព្រះដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេជាប្រជារាស្ត្ររបស់យើង។
គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សេចក្ដីសញ្ញាដែលយើងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រា គឺយ៉ាងដូច្នេះ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើង នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។
ប៉ុន្តែ យើងនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលយើងបានតាំងនឹងអ្នក ក្នុងកាលដែលអ្នកនៅក្មេងនោះ ហើយយើងនឹងតាំងសញ្ញាមួយនឹងអ្នក ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត។
អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះដល់អ្នក។
ព្រះវិហាររបស់យើងនឹងនៅជាមួយគេដែរ យើងក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។
យ៉ាងនោះពួកវង្សអ៊ីស្រាអែលនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ តាំងតែពីថ្ងៃនោះតទៅ
ហើយគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ដោយយើងបានធ្វើឲ្យគេទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍រួចបានប្រមូលគេមក ក្នុងស្រុករបស់ខ្លួនគេវិញ ឥតទុកអ្នកណាមួយឲ្យនៅសល់ ក្នុងស្រុកទាំងនោះទៀត។
ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
ត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ ដែលអ្នកញែកពីស្រូវ ពីស្រាទំពាំងបាយជូរ ពីប្រេង និងកូនដំបូងពីហ្វូងគោ ហ្វូងចៀមទាំងប៉ុន្មានរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ។
ប៉ុន្ដែ តាមពិត គេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង គឺជាស្រុកមួយនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះទ្រង់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថាជាព្រះរបស់គេនោះឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់គេរួចហើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា «នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយថ្ងៃទាំងនោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតគេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងចិត្តគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។
អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។