ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។
យេរេមា 32:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសេដេគាជាស្តេចយូដា បានឃុំលោក ដោយមានរាជឱង្ការថា៖ ហេតុអ្វីបានជាអ្នកថ្លែងទំនាយថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍! យើងនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្ដាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកលោកទៅឃុំឃាំងទាំងមានរាជឱង្ការដូចតទៅ៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសេដេគាជាស្តេចយូដា បានឃុំលោក ដោយពាក្យថា ហេតុអ្វីបានជាឯងទាយថា ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ មើលអញនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្តាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន អាល់គីតាប ស្តេចសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកគាត់ទៅឃុំឃាំងទាំងមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: អុលឡោះតាអាឡាមានបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។ |
ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។
ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។
ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់អ្នក ដូចជាសិង្ហដែលហែកបំផ្លាញវិញ។
ប៉ុន្តែ ប្រសិនបើសាសន៍ណា ឬនគរណា ដែលមិនព្រមបម្រើនេប៊ូក្នេសា ស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន យើងនឹងធ្វើទោសដល់សាសន៍នោះដោយដាវ ដោយអំណត់ និងអាសន្នរោគ ទាល់តែយើងបានធ្វើឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះ។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យើងនឹងប្រគល់សេដេគាជាស្តេចយូដា និងពួកចៅហ្វាយ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតគេ និងក្នុងកណ្ដាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូនដែលទើបនឹងថយចេញពីអ្នករាល់គ្នានោះ។
បន្ទាប់មក អ្នកត្រូវប្រាប់យេហូយ៉ាគីម ជាស្តេចយូដាថា ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ អ្នកបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វ?
ប៉ុន្តែ បើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យក"។
ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តរបស់ព្រះអង្គបានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា មកពាក់លើកខ្ញុំ ព្រះអង្គបានឲ្យកម្លាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
កុំឲ្យទាយនៅត្រង់បេត-អែលទៀតឲ្យសោះ ដ្បិតនេះជាទីបរិសុទ្ធរបស់ស្តេច ហើយជាវិហារហ្លួងផង»។
គេទូលសួរព្រះអង្គថា៖ «សូមប្រាប់យើងខ្ញុំ តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាបានប្រគល់អំណាចនេះឲ្យលោក?»