Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ហោរា​យេរេមា​ឆ្លើយ​តប​ថា៖ ចូរ​អ្នក​រាល់​គ្នា​ទូល​តប​នឹង​ព្រះបាទ​សេដេគា​យ៉ាង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​យេរេមា​តប​ទៅ​លោក​ទាំង​ពីរ​វិញ​ថា៖ «សូម​លោក​ទូល​ព្រះ‌បាទ​សេដេ‌គា​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ យេរេមា​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ទូល​តប​នឹង​សេដេគា​យ៉ាង​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យេរេមា​តប​ទៅ​អ្នក​ទាំង​ពីរ​វិញ​ថា៖ «សូម​អ្នក​ជម្រាប​ស្តេច​សេដេ‌គា​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




យេរេមា 21:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាង​តប​ទៅ​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​អ្នក​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​យើង​ថា


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ហឫ‌ទ័យ​នៅ​មុខ​ហោរា‌យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឧស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ។


សូម​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង​ផង ដ្បិត​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ច្បាំង​នឹង​យើង​ហើយ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​យើង តាម​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ស្តេច​នោះ​បាន​ថយ​ចេញ​ពី​យើង​ទៅ​ទេ​ដឹង។


ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា មើល៍! យើង​នឹង​បំបែរ​គ្រឿង​សស្ត្រា‌វុធ​ដែល​នៅ​ក្នុង​ដៃ​អ្នក​រាល់​គ្នា​នោះ​ឲ្យ​ត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​ពួក​ខាល់ដេ ដែល​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា​ខាង​ក្រៅ​កំផែង​យើង​នឹង​ប្រមូល​គេ​មក​នៅ​កណ្ដាល​ទី​ក្រុង​នេះ។


ព្រះបាទ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​មាន​រាជ‌ឱង្ការ​ថា៖ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម