អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។
យេរេមា 31:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេលែងនិយាយថា៖ ឪពុកបានស៊ីផ្លែទំពាំងបាយជូរ ហើយកូនបែរជាសង្កៀរធ្មេញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ តែកូនបែរជាឈឺធ្មេញ” ទៀតហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងលែងនិយាយថា «ពួកឪពុក បានស៊ីផ្លែមានរសជូរ ហើយពួកកូន ក៏សង្កៀរធ្មេញ» អាល់គីតាប នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ តែកូនបែរជាឈឺធ្មេញ”ទៀតហើយ |
អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។
គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន អស់អ្នកណាដែលស៊ីផ្លែទំពាំងបាយជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញ។
បុព្វបុរសយើងខ្ញុំបានធ្វើបាប ហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏ត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ។
មិនត្រូវប្រហារជីវិតឪពុកដោយព្រោះតែកូន ក៏មិនត្រូវប្រហារជីវិតកូនដោយព្រោះតែឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនគេផ្ទាល់ប្រព្រឹត្ត។