នៅពេលលោកអេសាយចេញទៅ មិនទាន់ដល់ទីធ្លាកណ្ដាលនៅឡើយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់លោកថា៖
យេរេមា 28:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពេលដែលហោរាហាណានាបានបំបាក់នឹមពីកហោរាយេរេមាចេញហើយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីព្យាការីហាណានាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក ក្នុងពេលក្រោយដែលហោរាហាណានាបានបំបាក់នឹមពីកយេរេមាចេញហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា អាល់គីតាប បន្ទាប់ពីណាពីហាណានាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ណាពីយេរេមា អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីយេរេមាដូចតទៅ៖ |
នៅពេលលោកអេសាយចេញទៅ មិនទាន់ដល់ទីធ្លាកណ្ដាលនៅឡើយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់លោកថា៖
ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣ នៃរាជ្យព្រះបាទយ៉ូសៀស ជាបុត្រព្រះបាទអាំម៉ូន ស្តេចស្រុកយូដា
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរធ្វើនឹម និងខ្សែ ហើយពាក់នៅលើករបស់អ្នក
គឺក្នុងឆ្នាំទីមួយនៃរាជ្យរបស់ស្ដេច នោះខ្ញុំ ដានីយ៉ែលបានសិក្សាគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីសម្រេចការខូចបង់នៃក្រុងយេរូសាឡិម គឺចិតសិបឆ្នាំ។