Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 28:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​អ្នក​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 «ចូរ​ទៅ​ប្រាប់​ហាណា‌នា​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​ឯង​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 «ចូរ​ទៅ​ប្រាប់​ហាណា‌នា​ថា: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។

សូមមើលជំពូក ចម្លង




យេរេមា 28:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យាដំរី​វិញ"»។


ដ្បិត​ព្រះ‌អង្គ​បាន​ទម្លាយ​ទ្វារ​លង្ហិន ហើយ​បំបាក់​រនុក​ដែក។


ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​របស់​គេ ហើយ​ដាក់​ខ្នោះ​ដែក ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ


គឺ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ដើរ​ទៅ​ខាង​មុខ​អ្នក ហើយ​ពង្រាប​ទី​ខ្ពស់ៗ​ឲ្យ​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​នឹង​ផ្ដាច់​រនុក​ដែក​ផង


ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ​ឲ្យ​មក​ទេ គឺ​គេ​ថ្លែងទំនាយ​កុហក ដោយ​នាម​យើង ដើម្បី​ឲ្យ​យើង​បាន​បណ្តេញ​អ្នក​រាល់​គ្នា​ចេញ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស គឺ​ទាំង​ខ្លួន​អ្នក​រាល់​គ្នា និង​ពួក​ហោរា​ដែល​ថ្លែងទំនាយ​នោះ​ផង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​ធ្វើ​នឹម និង​ខ្សែ ហើយ​ពាក់​នៅ​លើក​របស់​អ្នក


ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា មក​ពាក់​លើក​ខ្ញុំ ព្រះ‌អង្គ​បាន​ឲ្យ​កម្លាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ


ពួក​ហោរា​របស់​នាង បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង​ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​របស់​នាង ប្រ‌យោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត និង​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ។


នៅ​ត្រង់​ក្រុង​តាហា‌ពេនេស ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​យើង​បំបាក់​នឹម ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ។


នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម