ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
យេរេមា 27:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចផ្ញើពាក្យ ទៅថ្វាយស្តេចសាសន៍អេដុម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន តាមពួកទូតដែលមកក្រុងយេរូសាឡិមគាល់ព្រះបាទសេដេគា ស្តេចយូដានោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ត្រូវផ្ញើទៅថ្វាយដល់ស្តេចសាសន៍អេដំម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស នឹងស្តេចក្រុងស៊ីដូន ដោយដៃពួកទូតដែលមកដល់ក្រុងយេរូសាឡិម ដើម្បីគាល់សេដេគា ជាស្តេចយូដា អាល់គីតាប បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកជួបសេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ |
ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
ឱក្រុងស៊ីដូនអើយ ចូរមានសេចក្ដីខ្មាសចុះ ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានថា យើងមិនបានឈឺចាប់ ឬសម្រាលកូនឡើយ ក៏មិនបានចិញ្ចឹមមនុស្សកំលោះ ឬស្រីក្រមុំដែរ
ខ្ញុំក៏បានទូលដល់ព្រះបាទសេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា៖ ចូរអ្នករាល់គ្នាឱនកទទួលនឹម ទៅបម្រើដល់ស្តេចបាប៊ីឡូន និងប្រជារាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត
ព្រមទាំងផ្តាំគេឲ្យប្រាប់ចៅហ្វាយរបស់គេ ដោយពាក្យថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរអ្នករាល់គ្នាជម្រាបដល់ចៅហ្វាយរបស់អ្នកថា៖
ក្នុងឆ្នាំដដែល គឺនៅដើមរាជ្ជកាលព្រះបាទសេដេគា ស្តេចយូដា ក្នុងខែទីប្រាំ ឆ្នាំទីបួន ហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយមកខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ និងបណ្ដាជនថា៖
«កូនមនុស្សអើយ នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបម្រើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវតម្ពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែ ស្តេច ព្រមទាំងពួកពលទ័ពឥតមានកម្រៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបម្រើទាស់នឹងវានោះឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងបីរបស់ក្រុងទីរ៉ុស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ ដល់សាសន៍អេដុម ហើយមិនបាននឹកចាំសេចក្ដីសញ្ញា ជាបងប្អូននឹងគ្នាសោះ។