ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។
យេរេមា 23:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាប្រជាជននេះ ឬហោរាណាម្នាក់ ឬសង្ឃណាម្នាក់ សួរអ្នកថា៖ តើបន្ទុករបស់ព្រះយេហូវ៉ាជាអ្វី? អ្នកត្រូវឆ្លើយតបទៅគេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នករាល់គ្នាហ្នឹងហើយជាបន្ទុក យើងនឹងបោះបង់អ្នករាល់គ្នាចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើប្រជាជននេះ ឬព្យាការី* ឬបូជាចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះអម្ចាស់មានព្រះបន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះអម្ចាស់ព្រមានថា ព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាជនជាតិនេះ ឬហោរាណា ឬសង្ឃណានឹងសួរឯងថា ឯបន្ទុកពីព្រះយេហូវ៉ា តើថាយ៉ាងណានោះឯងត្រូវឆ្លើយតបថា តើបន្ទុកណានោះ ឯព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះគឺថា អញនឹងបោះបង់ចោលឯងរាល់គ្នាចេញ អាល់គីតាប ប្រសិនបើប្រជាជននេះ ឬណាពី ឬអ៊ីមុាំណាម្នាក់ សួរអ្នកថា “តើអុលឡោះតាអាឡាមានបន្ទូលសម្រាប់ពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់នឹងបោះបង់ចោលអ្នករាល់គ្នា”។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
មើល៍! គេសួរទូលបង្គំថា៖ តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ!
យើងនឹងបោះបង់អ្នករាល់គ្នាចេញពីភ្នែកយើង ដូចជាបានបោះបង់ពួកបងប្អូនអ្នកដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។
ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ!
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ចំពោះក្រុងនីនីវេ គឺជាសៀវភៅសម្ដែងពីនិមិត្តរបស់ហោរាណាហ៊ុម ជាអ្នកស្រុកអែលកូស។
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលមនុស្សទាំងអស់ ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល