កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។
យេរេមា 21:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធអ្នករាល់គ្នា នោះនឹងនៅរស់ ហើយនឹងមានជីវិតរស់រួចពីសង្គ្រាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធឯងរាល់គ្នា នោះនឹងរស់នៅវិញ ហើយនឹងបានជីវិតខ្លួនទុកដូចជារបឹប អាល់គីតាប អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។ |
កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
យើងនឹងចាត់ដាវ និងអំណត់ ហើយអាសន្នរោគ ឲ្យនៅកណ្ដាលពួកគេ ដរាបដល់គេសូន្យបាត់អស់រលីងពីស្រុកដែលយើងបានឲ្យដល់គេ ហើយដល់បុព្វបុរសគេទៅ"»។
ប៉ុន្តែ សាសន៍ណាដែលឱនកទទួលនឹម ហើយបម្រើដល់ស្តេចបាប៊ីឡូនវិញ នោះយើងនឹងទុកគេ ឲ្យនៅក្នុងស្រុករបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ខ្ញុំក៏បានទូលដល់ព្រះបាទសេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា៖ ចូរអ្នករាល់គ្នាឱនកទទួលនឹម ទៅបម្រើដល់ស្តេចបាប៊ីឡូន និងប្រជារាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត
តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងប្រជារាស្ត្ររបស់ព្រះអង្គផង ដោយដាវ អំណត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបម្រើដល់ស្តេចបាប៊ីឡូនដូច្នេះ។
«ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញផុតពីពួកខាល់ដេ នោះនឹងបានរស់ ជីវិតអ្នកនោះដូចរួចពីសង្គ្រាម ហើយរស់នៅតទៅ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យក"។
ដ្បិតយើងនឹងជួយសង្គ្រោះអ្នកពិតប្រាកដ អ្នកមិនត្រូវដួលដោយដាវឡើយ គឺនឹងបានរួចជីវិត ពីព្រោះអ្នកបានយកយើងជាទីទុកចិត្ត» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
តើអ្នកស្វែងរកការយ៉ាងធំសម្រាប់ខ្លួនឬ? កុំឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯអ្នក យើងនឹងទុកឲ្យអ្នកមានជីវិតរស់នៅគ្រប់ទីកន្លែងណាដែលអ្នកនឹងទៅ»។
មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។