ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
យេរេមា 14:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លាព្រៃក៏ឈរនៅលើទីទួល វាដង្ហក់ដូចជាចចក ភ្នែកវាស្រវាំង ដោយព្រោះគ្មានស្មៅសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំ ហើយហិតខ្យល់ដូចឆ្កែព្រៃ ភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។ អាល់គីតាប សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំ ហើយហិតខ្យល់ដូចឆ្កែព្រៃ ភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។ |
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសម្រើប លុះដល់រដូវកំណត់របស់វា តើអ្នកណានឹងបំបែរចេញបាន? អ្នកណាដែលរកចាប់វា មិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នឹងបានប្រទះហើយ។
យើងរង់ចាំជំនួយឡើងផ្សាភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍មួយ ដែលជួយសង្គ្រោះមិនបាន។
ហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំ ហ្វូងគោស្រឡាំងកាំង ដ្បិតគ្មានស្មៅស៊ីសោះ ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
ដូច្នេះ យ៉ូណាថានមានវាចាថា៖ «បិតារបស់យើងបាននាំឲ្យស្រុកយើងមានវេទនាហើយ មើល៍ យើងបានស្វាងភ្នែកឡើងដោយសារតែភ្លក់ទឹកឃ្មុំបន្តិចនេះ។