គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។
យេរេមា 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់បុព្វបុរសគេ ដែលមិនព្រមស្តាប់តាមពាក្យយើង គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីគោរពបម្រើព្រះទាំងនោះវិញ ពួកអ៊ីស្រាអែល និងពួកយូដាបានផ្តាច់សេចក្ដីសញ្ញា ដែលយើងបានតាំងនឹងបុព្វបុរសគេហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់ពួកព្ធយុកោគេ ដែលមិនព្រមស្តាប់តាមពាក្យអញ គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីនឹងគោរពវាវិញ ពួកវង្សអ៊ីស្រាអែល នឹងពួកវង្សយូដាបានផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកព្ធយុកោគេហើយ អាល់គីតាប ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។ |
គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យយើង ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ និងទៅតាមព្រះដទៃ ដើម្បីគោរពបម្រើ ហើយថ្វាយបង្គំព្រះទាំងនោះ គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត
ប៉ុន្តែ គេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកឡើយ គឺគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ ឬទទួលសេចក្ដីប្រៀនប្រដៅសោះ។
គេនឹងឆ្លើយតបថា៖ ពីព្រោះគេបានបោះបង់សេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះរបស់គេ ក៏ថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះដទៃ។
មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
«ពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនស្តាប់តាមទេ។
ប៉ុន្តែ គេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ។
អ្នកត្រូវប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ក៏មិនបានទទួលសេចក្ដីប្រៀនប្រដៅ។ សេចក្ដីពិតបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។
គេសង្កត់សង្កិន និងបោកបព្ឆោាតម្ដងហើយម្ដងទៀត គេមិនព្រមស្គាល់យើងឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងប្រព្រឹត្តចំពោះអ្នក ដូចជាអ្នកបានប្រព្រឹត្តនោះ គឺដែលអ្នកបានមើលងាយដល់ពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញាចេញ។
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។
ប៉ុន្តែ គេបានរឹងទទឹងនឹងបញ្ញត្តិច្បាប់របស់យើង ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់យើង លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តិច្បាប់របស់យើងឥតដែលដើរតាមសោះ»។
ឱអេប្រាអិមអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ឱយូដាអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ដ្បិតសេចក្ដីស្រឡាញ់របស់អ្នក ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងឆាប់។
ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។
គេវិលមកវិញ តែមិនមែនមករកព្រះដ៏ខ្ពស់បំផុតទេ គេប្រៀបដូចជាធ្នូដែលបាញ់មិនត្រង់ ពួកមេរបស់គេនឹងដួលស្លាប់ដោយដាវ ព្រោះតែសម្ដីព្រហើននៃអណ្ដាតរបស់ខ្លួន។ ហេតុការណ៍នេះនឹងក្លាយជាទីមើលងាយ ដល់គេនៅស្រុកអេស៊ីព្ទ។
ដោយមើលងាយដល់អស់ទាំងច្បាប់របស់យើង ហើយខ្ពើមក្រឹត្យក្រមរបស់យើង មិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺអ្នកផ្តាច់សេចក្ដីសញ្ញារបស់យើងចេញ។
អស់អ្នកដែលបានរាថយ លែងដើរតាមព្រះយេហូវ៉ា ជាអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬសួរយោបល់ពីព្រះអង្គសោះ។
កុំប្រព្រឹត្តដូចជាបុព្វបុរសរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ និងពីការប្រព្រឹត្ដអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមយើងទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ដូចជាយើង បានស្រែកហៅ តែគេមិនព្រមស្តាប់យ៉ាងណា នោះគេក៏ស្រែកដែរ តែយើងមិនព្រមស្តាប់ដូចគ្នា
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ អ្នកត្រូវដេកលក់ទៅជាមួយបុព្វបុរសរបស់អ្នក។ បន្ទាប់មក ប្រជាជននេះនឹងលើកគ្នា ហើយផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្ដាលនោះ។ គេនឹងបោះបង់ចោលយើង ហើយផ្តាច់សេចក្ដីសញ្ញាដែលយើងបានតាំងជាមួយគេ។
ចូរនឹកចាំ កុំឲ្យភ្លេចថា អ្នកបានបណ្ដាលឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក មានសេចក្ដីក្រោធ នៅត្រង់ទីរហោស្ថាន ហើយចាប់តាំងពីថ្ងៃដែលអ្នកចេញពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះ អ្នករាល់គ្នាចេះតែបះបោរនឹងព្រះយេហូវ៉ាជានិច្ច។
មិនដូចជាសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងបានចាប់ដៃនាំគេ ចេញពីស្រុកអេស៊ីព្ទនោះឡើយ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង ហើយយើងក៏មិនរវីរវល់នឹងគេដែរ"»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយគេនាំគ្នាគោរពប្រតិបត្តិតាមព្រះបាល។
ប៉ុន្តែ គេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ ព្រោះគេបានផិតទៅតាមព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង។ គេឆាប់នឹងងាកចេញពីផ្លូវបុព្វបុរសរបស់គេ គឺគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះយេហូវ៉ា ដូចបុព្វបុរសរបស់គេទេ។
ប៉ុន្ដែ ពេលណាចៅហ្វាយនោះស្លាប់ទៅ គេក៏ត្រឡប់ទៅជាប្រព្រឹត្តអំពើអាក្រក់ ជាងបុព្វបុរសរបស់គេទៅទៀត ដោយដើរតាមព្រះដទៃ គោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ។ គេមិនបានលះបង់ចោលអំពើដែលគេប្រព្រឹត្ត ឬចរិតរឹងចចេសរបស់គេឡើយ។
«យើងស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមយើងហើយ ក៏មិនបានធ្វើតាមបង្គាប់របស់យើងសោះ» នោះលោកសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញមួយយប់។