ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
យេរេមា 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍ នៅថ្ងៃនេះ យើងបានតាំងអ្នកឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចម្បាំង ជាសសរដែក ហើយជាកំផែងលង្ហិន សម្រាប់តនឹងស្រុកទាំងមូល និងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ និងពួកសង្ឃ ហើយនឹងបណ្ដាជនទាំងឡាយនៅស្រុកនេះផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមបូជាចារ្យ និងអ្នកស្រុកនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចំបាំង ជាសសរដែក ហើយជាកំផែងលង្ហិន សំរាប់តនឹងស្រុកទាំងមូល នឹងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ នឹងពួកសង្ឃ ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកនេះផង អាល់គីតាប ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមអ៊ីមុាំ និងអ្នកស្រុកនេះ។ |
ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
ដូច្នេះ ចូរឲ្យអ្នកក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់អ្នកចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងយើងធ្វើឲ្យអ្នកស្រយុតចិត្តនៅមុខគេជាពិត
គេនឹងតជាមួយអ្នក តែមិនឈ្នះអ្នកឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយអ្នកឲ្យរួច» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។
យើងនឹងធ្វើឲ្យអ្នកជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេច្បាំងនឹងអ្នក តែមិនអាចឈ្នះបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសអ្នកឲ្យរួច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ប៉ុន្តែ ព្រះយេហូវ៉ាគង់ជាមួយទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ។
ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា មើល៍! យើងនឹងបំបែរគ្រឿងសស្ត្រាវុធដែលនៅក្នុងដៃអ្នករាល់គ្នានោះឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយពួកខាល់ដេ ដែលឡោមព័ទ្ធអ្នករាល់គ្នាខាងក្រៅកំផែងយើងនឹងប្រមូលគេមកនៅកណ្ដាលទីក្រុងនេះ។
ប៉ុន្តែ អ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងហោរាយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្ដាប់ដៃនៃពួកជនឲ្យគេសម្លាប់លោកឡើយ។
ឯអ្នកនឹងមិនរួចពីកណ្ដាប់ដៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃគេជាពិតប្រាកដ អ្នកនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនិយាយនឹងអ្នកផ្ទាល់មាត់ អ្នកនឹងត្រូវទៅក្រុងបាប៊ីឡូន។
«ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ អ្នកត្រូវឆ្លើយតបនឹងស្តេចយូដា ដែលចាត់អ្នកឲ្យមកសួរដល់យើងថា ពួកពលទ័ពរបស់ផារ៉ោន ដែលលើកចេញមកជួយអ្នក គេនឹងវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ។
ប៉ុន្តែ បើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ»។
«ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញផុតពីពួកខាល់ដេ នោះនឹងបានរស់ ជីវិតអ្នកនោះដូចរួចពីសង្គ្រាម ហើយរស់នៅតទៅ។
ដូច្នេះ ចូរអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ហើយដោយអាសន្នរោគ នៅក្នុងទីដែលអ្នករាល់គ្នាចូលចិត្តចង់ទៅអាស្រ័យនៅនោះ»។
យើងបានតាំងអ្នកឡើង ឲ្យបានដូចជាប៉មចាំយាម ហើយជាបន្ទាយនៅកណ្ដាលប្រជារាស្ត្រយើង ដើម្បីឲ្យអ្នកបានស្គាល់ ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ។
គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។