យូដាស 1:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។ ព្រះគម្ពីរខ្មែរសាកល វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។ Khmer Christian Bible វេទនាដល់អ្នកទាំងនោះហើយ ពីព្រោះពួកគេបានទៅតាមផ្លូវរបស់កាអ៊ីន និងបានស្ទុះចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាម ដើម្បីបានកម្រៃ ហើយបានវិនាសនៅក្នុងការបះបោរបស់កូរេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន ក៏ស្ទុះទៅក្នុងសេចក្ដីខុសឆ្គងរបស់បាឡាម ឲ្យតែបានកំរៃ ហើយគេត្រូវវិនាសក្នុងការបះបោររបស់កូរេទៅ អាល់គីតាប អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកបេល។ |
វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។
ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
យើងបានឃើញអំពើគួរខ្ពើមឆ្អើមរបស់អ្នកហើយ គឺជាការកំផិត និងសូរឆ្លើយឆ្លងរកគ្នារបស់អ្នក ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់អ្នក នៅលើអស់ទាំងទីទួលនៅវាលផង វេទនាដល់អ្នក ក្រុងយេរូសាឡិមអើយ អ្នកមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលថ្លែងទំនាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ។
ឱប្រជារាស្ត្ររបស់យើងអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត របស់ព្រះយេហូវ៉ាចុះ»។
វេទនាដល់គង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រិវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ»។
មើល៍! ស្ត្រីទាំងនេះហើយដែលបាននាំឲ្យកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីរឿងនៅពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានគ្រោះកាចកើតឡើងក្នុងក្រុមជំនុំនៃព្រះយេហូវ៉ា។
«វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។
ព្រោះកាលអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលអ្នកតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកមេសូប៉ូតាមា ដើម្បីដាក់បណ្ដាសាអ្នករាល់គ្នា។
ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់លោកកាអ៊ីន ហើយដោយសារយញ្ញបូជានោះ មានការសរសើរពីគាត់ថា គាត់ជាមនុស្សសុចរិត ទាំងមានព្រះសរសើរពីតង្វាយរបស់គាត់ ហើយដោយសារជំនឿរបស់គាត់ ទោះបើគាត់ស្លាប់ក៏ដោយ ក៏គាត់នៅតែនិយាយ ។
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត
មិនត្រូវឲ្យយើងដូចជាកាអ៊ីន ដែលមកពីមេកំណាច ហើយបានសម្លាប់ប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនរបស់ខ្លួនដូច្នេះ? ព្រោះអំពើដែលគាត់ប្រព្រឹត្តសុទ្ធតែអាក្រក់ ហើយអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។