ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។
ម៉ាឡាគី 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ចំណែកអ្នករាល់គ្នា តែងតែបង្អាប់ឈ្មោះយើង ដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ប៉ុន្តែអ្នករាល់គ្នាបន្ទាបបន្ថោកនាមរបស់យើង ដោយពោលថា: ‘តុអាហាររបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ រីឯផលពីតុនោះ គឺអាហារពីតុនោះគួរឲ្យមើលងាយផង’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់ព្រះអម្ចាស់សៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ អាល់គីតាប ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់អុលឡោះតាអាឡាសៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ |
ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។
អាសនាបានធ្វើពីឈើ កម្ពស់បីហត្ថ បណ្ដោយពីរហត្ថ និងទទឹងពីរហត្ថ ឯជ្រុង និងបាត ព្រមទាំងជញ្ជាំងខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់។ លោកពោលមកខ្ញុំថា៖ «នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា»។
គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់យើង ក៏ចូលមកជិតតុរបស់យើង ដើម្បីធ្វើការងារសម្រាប់យើង ព្រមទាំងរក្សាបញ្ញើរបស់យើង។
ឱអ៊ីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក ដ្បិតអ្នកទាស់ប្រឆាំងនឹងយើង គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។
គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់ ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង
ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ?
តែអ្នករាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួលក្នុងក្រឹត្យវិន័យដែរ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អ្នករាល់គ្នាបានបង្ខូចសេចក្ដីសញ្ញារបស់លេវីហើយ
ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះនាមរបស់ព្រះត្រូវគេប្រមាថក្នុងចំណោមពួកសាសន៍ដទៃ ព្រោះតែអ្នករាល់គ្នា»។