ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។
ម៉ាថាយ 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវទតឃើញមហាជនទាំងនេះ ព្រះអង្គក៏យាងឡើងទៅលើភ្នំ កាលបានគង់ចុះហើយ ពួកសិស្សក៏ចូលមករកព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ Khmer Christian Bible កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់ អាល់គីតាប អ៊ីសាឃើញមហាជនទាំងនេះ គាត់ឡើងទៅលើភ្នំ រួចគាត់នៅទីនោះ។ សិស្សនាំគ្នាចូលមកជួបគាត់ |
ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។
ព្រះយេស៊ូវបានយាងចេញពីទីនោះ សសៀរតាមមាត់សមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះ។
មានមហាជនច្រើនកុះករ មកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡិម ស្រុកយូដា និងពីខាងនាយទន្លេយ័រដាន់ គេនាំគ្នាដើរតាមព្រះអង្គ។
បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។
បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកផ្ទះវិញ ហើយបណ្តាជនបានមកជួបជុំគ្នាម្តងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សរកពេលបរិភោគមិនបាន។
ព្រះអង្គចាប់ផ្ដើមបង្រៀននៅមាត់សមុទ្រម្តងទៀត ហើយមានបណ្ដាជនច្រើនកុះករជួបជុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គក៏យាងចុះទៅគង់លើទូក ក្នុងសមុទ្រ ហើយបណ្ដាជនទាំងអស់ នៅលើគោក តាមមាត់សមុទ្រ។
នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។
ព្រះអង្គបានយាងចុះមកវិញជាមួយពួកគេ ហើយឈរនៅកន្លែងមួយរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងមហាជនជាច្រើនមកពីគ្រប់កន្លែងនៅស្រុកយូដា ពីក្រុងយេរូសាឡិម ពីស្រុកទីរ៉ុស និងស្រុកស៊ីដូន។
ព្រះអង្គងើបព្រះនេត្រឡើង ទតទៅពួកសិស្ស ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលក្រក្សត់ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់អ្នករាល់គ្នា។
ប្រហែលជាប្រាំបីថ្ងៃ ក្រោយដែលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះមក ព្រះអង្គបានយកពេត្រុស យ៉ូហាន និងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។
ពេលព្រះយេស៊ូវជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គដោយកម្លាំង ដើម្បីតាំងឡើងជាស្តេច ទ្រង់ក៏ចេញពីគេឡើងទៅលើភ្នំ តែមួយអង្គឯងម្តងទៀត។