ម៉ាថាយ 15:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ព្រះយេស៊ូវបានយាងចេញពីទីនោះ សសៀរតាមមាត់សមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល29 ព្រះយេស៊ូវយាងចាកចេញពីទីនោះទៅមាត់បឹងកាលីឡេ ហើយយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ។ សូមមើលជំពូកKhmer Christian Bible29 ព្រះយេស៊ូបានយាងចេញពីទីនោះ ហើយធ្វើដំណើរតាមមាត់បឹងកាលីឡេ បន្ទាប់មក ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ សូមមើលជំពូកអាល់គីតាប29 អ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក គាត់ឡើងទៅលើភ្នំ លុះទៅដល់ហើយគាត់អង្គុយចុះ សូមមើលជំពូក |
ប៉ុន្តែ នឹងគ្មានសេចក្ដីងងឹតគ្របដណ្ដប់លើទឹកដីដែលមានសេចក្ដីវេទនានេះទៀតឡើយ។ កាលពីដើម ព្រះអង្គបានធ្វើឲ្យស្រុកសាប់យូឡូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅគ្រាចុងក្រោយ ព្រះអង្គនឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ។