ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ទៀត អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​ពិភព​លោក និង​សិរី‌ល្អ​របស់​នគរ​ទាំង​នោះ ថ្វាយ​ព្រះ‌អង្គ​ទត

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មកទៀត មារ​ក៏​យក​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក និង​សិរីរុងរឿង​របស់​អាណាចក្រទាំងនោះ​ដល់​ព្រះអង្គ

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់​ រួច​បង្ហាញ​នគរ​ទាំងអស់​នៅ​ផែនដី​ និង​សិរីរុងរឿង​របស់​នគរ​ទាំងនោះ​ដល់​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មារ​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​ព្រះអង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត

សូមមើលជំពូក

អាល់គីតាប

អ៊ីព្លេស​ក៏​នាំ​អ៊ីសា​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​អ៊ីសា​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។

សូមមើលជំពូក



ម៉ាថាយ 4:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯស្ដេច​ទ្រង់​បង្ហាញ​អស់​ទាំង​រាជ​សម្បត្តិ​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ និង​កិត្តិ‌យស​នៃ​អានុ‌ភាព​ដ៏​វិសេស​របស់​ទ្រង់ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ គឺ​អស់​មួយ​រយ​ប៉ែត​សិប​ថ្ងៃ។


ហាម៉ាន​រៀប​រាប់​ប្រាប់​ពួក‌គេ​ពី​ភាព​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​របស់​លោក ពី​ចំនួន​កូន​ប្រុសៗ​របស់​លោក និង​ពី​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​លើក​តម្កើង ហើយ​ពី​ដំណើរ​ដែល​ស្ដេច​តាំង​លោក​ឡើង ខ្ពស់​ជាង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?»


បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​ទូល‌បង្គំ។ សេចក្ដី​ណា​ដែល​ព្រះ‌អង្គ​បង្ហាញ​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​នាំ​មក​ទូល​ថ្វាយ​ព្រះ​ករុណា»។ គាត់​ក៏​ឡើង​ទៅ​លើ​ទី​ខ្ពស់


ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?


បន្ទាប់​មក អារក្ស​ក៏​នាំ​ព្រះ‌អង្គ​ទៅ​កាន់​ក្រុង​បរិសុទ្ធ ហើយ​ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា៖


ដ្បិត​ព្រះ‌វរបិតា​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បង្ហាញ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ឃើញ អស់​ទាំង​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ធំ​លើស​ជាង​កិច្ច‌ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ។


ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ


ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។