Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 23:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​ទូល‌បង្គំ។ សេចក្ដី​ណា​ដែល​ព្រះ‌អង្គ​បង្ហាញ​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​នាំ​មក​ទូល​ថ្វាយ​ព្រះ​ករុណា»។ គាត់​ក៏​ឡើង​ទៅ​លើ​ទី​ខ្ពស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​យ៉ាង​ណាៗ​នោះ ទូលបង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះ‌ករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូលបង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូលបង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បាឡាម​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​នៅ​ក្បែរ​គូរបាន​ដុត​របស់​ស្តេច​នេះ​ហើយ ខ្ញុំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែលអុលឡោះ‌តាអាឡា​មក​ជួប​ខ្ញុំ។ ពេល​អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណាៗ​នោះ ខ្ញុំ​នឹង​នាំ​យក​មក​ជម្រាប​ស្តេច»។ បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

សូមមើលជំពូក ចម្លង




ជន‌គណនា 23:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នៅ​គុម្ពោត​ព្រៃ​ខាង​ក្រោយ​លោក។ លោក​អ័ប្រាហាំ​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​តង្វាយ​ដុត ជំនួស​កូន​របស់​លោក។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក ជា​កូន​សម្លាញ់​តែ​មួយ​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា​ទៅ រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត​នៅ​ទី​នោះ នៅ​លើ​ភ្នំ​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។


បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។


លោក​យេត្រូជា​ឪពុក​ក្មេករបស់​លោក​ម៉ូសេ​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ដល់​ព្រះ ហើយ​លោក​អើរ៉ុន និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិ‌ភោគ​ភោជនា‌ហារ​ជា‌មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​មក ហើយ​បង្គាប់​លោក​ពី​ក្នុង​ត្រសាល‌ជំនុំ


គាត់​ទូល​ឆ្លើយ​ថា៖ «តើ​មិន​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រយ័ត្ន​នឹង​និយាយ​តែ​សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​ក្នុង​មាត់​ទូល‌បង្គំ​ទេ​ឬ?»


បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ​ជួប​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ»។


បាឡាក​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម ហើយ​បាឡាក និង​បាឡាម​ក៏​ថ្វាយ​គោ​ឈ្មោល និង​ចៀម​មួយ នៅ​លើ​អាស‌នា​នីមួយៗ។


ប៉ុន្តែ បាឡាម​ទូល​ឆ្លើយ​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ព្រះ​ករុណា​ថា "សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ទូល‌បង្គំ​ត្រូវ​តែ​ធ្វើ​តាម"ទេ​ឬ?»។


ហើយ​ព្រះ‌ទ្រង់​ក៏​យាង​មក​ជួប​បាឡាម។ បាឡាម​ទូល​ព្រះ‌អង្គ​ថា៖ «ទូល‌បង្គំ​បាន​រៀបចំ​អាស‌នា​ទាំង​ប្រាំពីរ ហើយ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ»។


កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល គាត់​មិន​បាន​ចេញ​ទៅ​ស្វែង​រក​មន្ត​អាគម​ដូច​មុន​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​រក​ទី​រហោ‌ស្ថាន​វិញ។


មួយ​ទៀត អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​ពិភព​លោក និង​សិរី‌ល្អ​របស់​នគរ​ទាំង​នោះ ថ្វាយ​ព្រះ‌អង្គ​ទត


តែ​យើ់ង​មិន​ព្រម​ស្តាប់​ពាក្យ​បាឡាម​ទេ ដូច្នេះ គាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើងក៏​បានរំ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃរបស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម