ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 22:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្មាន​អ្នក​ណា​អាច​ឆ្លើយ​តប​មួយ​ម៉ាត់ ចំពោះ​ព្រះ‌អង្គ​បាន​ទេ ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គ្មានអ្នកណា​អាច​ទូល​ឆ្លើយ​មួយ​ម៉ាត់​នឹង​ព្រះយេស៊ូវ​បាន​ទេ​។ តាំងពី​ថ្ងៃ​នោះ​មក គ្មាន​អ្នកណា​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​៕

សូមមើលជំពូក

Khmer Christian Bible

គ្មាន​នរណា​អាច​ឆ្លើយ​នឹង​ព្រះយេស៊ូ​បាន​ឡើយ​ សូម្បី​តែ​មួយ​ម៉ាត់​ ហើយ​ក៏​គ្មាន​នរណា​ហ៊ាន​សួរ​ព្រះអង្គ​ទៀត​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​ព្រះអង្គ​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គ្មាន​អ្នក​ណា​អាច​នឹង​ឆ្លើយ​តប​ទៅ​ទ្រង់​១​ម៉ាត់​បាន​ទេ រួច​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

សូមមើលជំពូក

អាល់គីតាប

គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​អ៊ីសា​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​អ៊ីសា​ទៀត​ឡើយ។

សូមមើលជំពូក



ម៉ាថាយ 22:46
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​ដែរ»។


ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" តើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?»


កាល​ព្រះ‌យេស៊ូវ​ឃើញ​ថា គាត់​ឆ្លើយ​ប្រកប​ដោយ​ប្រាជ្ញា ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះរាជ្យ​របស់​ព្រះ​ទេ»។ បន្ទាប់​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​អ្វី​ដល់​ព្រះ‌អង្គ​ទៀត​ឡើយ។


កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលដូច្នេះហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​ក៏​អៀន​ខ្មាស​គ្រប់​គ្នា តែ​បណ្តា​ជន​ទាំង​មូល គេ​មាន​ចិត្ត​អរ​សប្បាយ​នឹង​គ្រប់​ទាំង​ការ​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ។


ប៉ុន្តែ គេ​នៅ​ស្ងៀម ពេលនោះ​ព្រះ‌អង្គ​ហៅ​គាត់​មក ប្រោសគាត់​ឲ្យ​ជា រួច​ឲ្យ​គាត់ចេញ​ទៅ។


ពួក​គេ​ពុំ​អាច​ឆ្លើយ​នឹង​ព្រះ‌អង្គ​ពី​សេចក្តី​នេះ​បាន​ឡើយ។


ពួក​គេ​ក៏​លែង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​អ្វី​ទៀត​ដែរ។


ប៉ុន្ដែ ដោយ​ឃើញ​បុរស​ដែល​បាន​ជា​នោះ ឈរ​នៅ​ជា‌មួយ​អ្នក​ទាំង​ពីរ អស់​លោក​ទាំង​នោះ គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​បាន​សោះ។


"យើង​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប" ។ លោក​ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ។