Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលដូច្នេះហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​ក៏​អៀន​ខ្មាស​គ្រប់​គ្នា តែ​បណ្តា​ជន​ទាំង​មូល គេ​មាន​ចិត្ត​អរ​សប្បាយ​នឹង​គ្រប់​ទាំង​ការ​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​ដូច្នេះ អស់អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ​ក៏​ត្រូវ​អាម៉ាស់មុខ ហើយ​ហ្វូងមនុស្ស​ទាំងមូល​ក៏​អរសប្បាយ​នឹង​អស់ទាំង​កិច្ចការ​ដ៏ល្អរុងរឿង​ដែល​កើតឡើង​តាមរយៈ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ពួក​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំង​អស់​ក៏​អាម៉ាស់​មុខ​ ប៉ុន្ដែ​បណ្ដាជន​ទាំង​អស់​វិញ​ មាន​ចិត្ដ​អរ​សប្បាយ​នឹង​កិច្ចការ​ដ៏​ប្រសើរ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កាល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​អៀន​ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​អស់​អ្នក​ដែល​ទាស់​នឹង​ទ្រង់ ក៏​អៀន‌ខ្មាស​គ្រប់​គ្នា តែ​បណ្តា​មនុស្ស គេ​កើត​មាន​សេចក្ដី​អំណរ ចំពោះ​គ្រប់​ទាំង​ការ​ឧត្តម ដែល​ទ្រង់​ធ្វើ​នោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​អ៊ីសា​អៀន​ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​បាន​ធ្វើ។

សូមមើលជំពូក ចម្លង




លូកា 13:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ទូល‌បង្គំ ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន​ដោយ​សេចក្ដី​អាម៉ាស់ ដូច​ជា​ពាក់​អាវ!


ស្នាព្រះហស្ត​របស់​ព្រះ‌អង្គ ពេញ​ដោយ​ភាពរុងរឿង ហើយ​ថ្លៃ​វិសេស សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។


យើង​នឹង​គ្រប​ដណ្ដប់​ខ្មាំង​សត្រូវរបស់​គេ ដោយសេចក្ដី​ខ្មាស តែ​នៅ​លើ​ក្បាល​លោក​វិញ នឹង​មាន​មកុដ​ដ៏​រុងរឿង»។


សូមឲ្យ​អស់​អ្នក​ដែល​ចង់​ឆក់​យក​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អ្នក​ដែល​ប៉ង​ធ្វើឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អាម៉ាស់មុខ!


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?


នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ប្រសើរ ហើយ​ជា​លម្អ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច។


សេចក្ដី​សុចរិត និង​អានុ‌ភាព មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​មួយ​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​រក​ព្រះ‌អង្គ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ព្រះ‌អង្គ គេ​នឹង​ត្រូវ​ខ្មាស​វិញ។


អ្នក​រាល់​គ្នា​ដែល​ញាប់ញ័រ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចុះ ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​ស្អប់​អ្នក ជា​ពួក​អ្នក​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​យើង គេ​បាន​ពោល​ថា ចូរ​អ្នក​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​យើង​បាន​ឃើញ​អំណរ​របស់​អ្នក​ផង ប៉ុន្តែ គេ​នឹង​ត្រូវ​អៀន​ខ្មាស​វិញ។


ពួក​គេ​ពុំ​អាច​ឆ្លើយ​នឹង​ព្រះ‌អង្គ​ពី​សេចក្តី​នេះ​បាន​ឡើយ។


ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ព្រះ‌អង្គ ទាំង​ពណ៌នា​សរសើរ​តម្កើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​តម្កើង​ព្រះ​ដែរ។


ប៉ុន្តែ គេ​រក​ធ្វើ​អ្វី​មិន​បាន​សោះ ព្រោះ​ប្រជា‌ជន​កំពុង​ស្តាប់​ព្រះ‌អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់។


ពួក​គេ​ក៏​លែង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​អ្វី​ទៀត​ដែរ។


បន្ទាប់​ពី​បាន​គំរាម​សាជា​ថ្មី​ម្ដង​ទៀត​រួច​ហើយ គេ​ក៏​ដោះ​លែងអ្នក​ទាំង​ពីរ​ឲ្យ​ទៅ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​លោក​មិន​បាន ព្រោះ​តែ​បណ្ដាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​សរសើរ​តម្កើង​ដល់​ព្រះ ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។


ប៉ុន្តែ គេ​មិន​អាច​ទៅ​មុខ​បាន​ឆ្ងាយ​ប៉ុន្មាន​ឡើយ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​គំនិត​លេលា​របស់​គេ​យ៉ាង​ច្បាស់ ដូច​គេ​បាន​ឃើញ​គំនិត​លេលា​របស់​អ្នក​ទាំង​ពីរ​នោះ​ដែរ។


ហើយនិយាយ​ពាក្យ​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន ដើម្បី​ឲ្យ​អ្នក​ណា​ដែលទាស់​ទទឹង​មាន​សេចក្ដី​ខ្មាស ដោយ​រក​ហេតុ​នឹង​និយាយ​អាក្រក់​ពី​យើង​មិន​បាន។


ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម