Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" តើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 “ដូច្នេះ ប្រសិនបើ​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

45 ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ព្រះអម្ចាស់​ តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច​ទៅ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

45 បើ​ទត​ហៅ​អាល់ម៉ា‌ហ្សៀស​ថា “អម្ចាស់”ដូច្នេះ តើ​ឲ្យ​អាល់ម៉ា‌ហ្សៀស​ត្រូវ​ជា​ពូជ‌ពង្ស​របស់​គាត់​ដូច​ម្ដេច​កើត!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

"ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ"?


គ្មាន​អ្នក​ណា​អាច​ឆ្លើយ​តប​មួយ​ម៉ាត់ ចំពោះ​ព្រះ‌អង្គ​បាន​ទេ ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ឡើយ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មុន​លោក​អ័ប្រា‌ហាំ​កើត​មក មាន​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ»។


គេ​មាន​ពួក​បុព្វបុរស ហើយ​ព្រះ‌គ្រីស្ទ​បាន​កើត​ពី​ពួក​គេ​ខាង​សាច់​ឈាម។ សូម​ឲ្យ​ព្រះ​ដែល​ខ្ពស់​លើស​ទាំង​អស់ មាន​ព្រះ​ពរ​អស់​កល្ប​ជា‌និច្ច។ អាម៉ែន។


ពិត​ណាស់ អាថ៌‌កំបាំង​នៃ​សាសនា​របស់​យើង​អស្ចារ្យ​ណាស់ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យយើង​ឃើញ​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះ‌អង្គ មនុស្ស​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គេ​បាន​ជឿ​ដល់​ព្រះ‌អង្គ​នៅ​ពាស​ពេញ​ពិភព​លោក ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ក្នុង​សិរី‌ល្អ។


ដូច្នេះ ដោយព្រោះ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​នឹង​គ្នា ព្រះ‌អង្គ​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដោយ​ព្រះ‌អង្គ​សុគត ដើម្បី​បំផ្លាញ​អា​នោះ​ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​អារក្ស


យើង យេស៊ូវ បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្ដី​ទាំង​នេះ​ដល់​ក្រុម​ជំនុំ។ យើង​ជា​ឫស និង​ជា​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម