ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
ម៉ាថាយ 19:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះប្រព្រឹត្តអំពើផិតក្បត់ហើយ [ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ]»។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។ Khmer Christian Bible ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ រួចរៀបការមួយទៀត នោះគឺផិតក្បត់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតហើយ ឯអ្នកណាដែលយកប្រពន្ធ ជាស្រីដែលប្ដីដើមលែង នោះក៏ប្រព្រឹត្តសេចក្ដីកំផិតដែរ អាល់គីតាប ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្ដអំពើផិតក្បត់»។ |
ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
មួយទៀត ទ្រង់ក៏ធ្វើទីខ្ពស់នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្ដាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នកណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នក ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ តើដែលត្រឡប់ទៅនៅជាមួយនាងនោះទៀតដែរឬ? តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬ? ឯអ្នកវិញ អ្នកបានផិតយើង ដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មករកយើងវិញចុះ។
យូដា បានឃើញថា ទោះបើយើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រមទាំងចេញសំបុត្រលែងលះដល់នាងហើយ ដោយព្រោះតែនាងផិតក្បត់ក៏ដោយ តែយូដា ជាប្អូន ដែលមានចិត្តក្បត់មិនបានកោតខ្លាចដែរ គឺបានទៅប្រព្រឹត្តអំពើផិតក្បត់ដូចគ្នា
ប៉ុន្តែ អ្នកបានទុកចិត្តនឹងរូបសម្រស់របស់អ្នក ហើយក្លាយជាស្រីពេស្យា ដោយព្រោះភាពល្បីឈ្មោះ ក៏បានប្រគល់ខ្លួនឲ្យអស់អ្នកណាដែលដើរកាត់មុខ ហើយរូបសម្រស់របស់អ្នកក៏ក្លាយជារបស់គេ។
ដូច្នេះ អ្នកបានចម្រើនការកំផិតរបស់អ្នក រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែ អ្នកនៅតែមិនទាន់ឆ្អែតទៀត»។
កាលយើងបានដើរកាត់តាមទីនោះ ហើយឃើញអ្នកម្ដងទៀត មើល៍! អ្នកដល់វ័យដែលគេស្រឡាញ់ហើយ យើងក៏បានលាតជាយអាវរបស់យើងគ្របលើអ្នក គឺបិទបាំងកុំឲ្យឃើញសណ្ឋានអាក្រាតរបស់អ្នក យើងបានស្បថនឹងអ្នក ហើយតាំងសញ្ញា នឹងអ្នក ឲ្យអ្នកបានត្រឡប់ជារបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ពួកសិស្សទូលព្រះអង្គថា៖ «បើបុរសដែលមានប្រពន្ធមានករណីបែបនេះ ស៊ូកុំរៀបការប្រសើរជាង»។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺមកពីអ្នករាល់គ្នាមានចិត្តរឹងរូស ប៉ុណ្ណោះ បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ តែពីដើមមកមិនមែនដូច្នោះទេ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធដែលពុំបានផិតក្បត់ នោះនាំឲ្យនាងប្រព្រឹត្តអំពើផិតក្បត់ហើយ ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។
អស់អ្នកណាដែលលែងប្រពន្ធ ទៅយកមួយទៀត នោះឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ ហើយអស់អ្នកណាដែលយកស្ត្រីប្តីលែង នោះក៏ឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ដែរ»។
មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន
កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។
ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។