Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ អ្នក​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក រហូត​ដល់​ស្រុក​នៃ​ពួក​ឈ្មួញ ជា​សាសន៍​ខាល់ដេ នៅ​ក្នុង​ស្រុក​កាណាន ប៉ុន្តែ អ្នក​នៅ​តែ​មិន​ទាន់​ឆ្អែត​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ​ជា​មួយ​ជន‌ជាតិ​បាប៊ី‌ឡូន​ជា​អ្នក​ជំនួញ ប៉ុន្តែ នាង​នៅ​តែ​ពុំ​ស្កប់​ចិត្ត​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដូច្នេះ ឯង​បាន​ចំរើន​ការ​កំផិត​របស់​ឯង រហូត​ដល់​ស្រុក​នៃ​ពួក​ឈ្មួញ ជា​សាសន៍​ខាល់ដេ នៅ​ក្នុង​ស្រុក​កាណាន ប៉ុន្តែឯង​នៅ​តែ​មិន​ទាន់​ឆ្អែត​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ​ជា​មួយ​ជន‌ជាតិ​បាប៊ី‌ឡូន​ជា​អ្នក​ជំនួញ ប៉ុន្តែ នាង​នៅ​តែ​ពុំ​ស្កប់​ចិត្ត​ដដែល។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រហែល​ជា​បី​ខែ​ក្រោយ​មក មាន​គេ​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា ហើយ​ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ដោយ‌សារ​អំពើ​ពេស្យា​នោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «ចូរ​នាំ​វា​ចេញ​មក ហើយ​ដុត​វា​ចោល​ទៅ!»


តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាណា‌សេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា‌មួយ​នាង​នោះ​ទៀត​ដែរ​ឬ? តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ? ឯ​អ្នក​វិញ អ្នក​បាន​ផិត​យើង ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​រក​យើង​វិញ​ចុះ។


អ្នក​បាន​ភប់​ប្រសព្វ​នឹង​សាសន៍​អាស‌ស៊ើរ​ដែរ ដ្បិត​អ្នក​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អ្នក​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចិត្ត​អ្នក​ទន់​អី​ម៉្លេះ ដែល​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​ការ​ដែល​ស្រី​ពេស្យា​ធ្វើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម