ប៉ុន្តែ ពួកមនុស្សអាក្រក់វិញ ប្រៀបដូចជាបន្លាដែលគេបោះចោល ព្រោះគេមិនអាចលូកដៃចាប់កាន់បានឡើយ។
ម៉ាថាយ 13:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ព្រះគម្ពីរខ្មែរសាកល កូនមនុស្សនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅប្រមូលអស់ទាំងសេចក្ដីបណ្ដាលឲ្យជំពប់ដួល និងអស់អ្នកដែលប្រព្រឹត្តអំពើឥតច្បាប់ ចេញពីអាណាចក្ររបស់លោក Khmer Christian Bible គឺកូនមនុស្សនឹងចាត់ពួកទេវតារបស់លោកឲ្យទៅប្រមូលអស់ទាំងអ្វីៗដែលបណ្ដាលឲ្យប្រព្រឹត្ដបាប និងពួកអ្នកបំពានវិន័យចេញពីនគររបស់លោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រមនុស្សនឹងចាត់ទេវតារបស់លោកឲ្យមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ អាល់គីតាប បុត្រាមនុស្សនឹងចាត់ម៉ាឡាអ៊ីកាត់របស់គាត់ឲ្យមក។ ម៉ាឡាអ៊ីកាត់ទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្ដអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីនគរអុលឡោះ |
ប៉ុន្តែ ពួកមនុស្សអាក្រក់វិញ ប្រៀបដូចជាបន្លាដែលគេបោះចោល ព្រោះគេមិនអាចលូកដៃចាប់កាន់បានឡើយ។
យើងនឹងរំលីងទាំងមនុស្ស ទាំងសត្វ យើងនឹងរំលីងទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រ ហើយរំលីងអ្វីៗដែលនាំឲ្យរវាតចិត្ត រួមជាមួយពួកមនុស្សអាក្រក់ យើងនឹងកាត់មនុស្សចេញពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត
វេទនាដល់មនុស្សលោកព្រោះតែហេតុដែលនាំឲ្យជំពប់ដួល! ដ្បិតឱកាសដែលនាំឲ្យជំពប់ដួលត្រូវតែមក តែវេទនាដល់អ្នកដែលនាំឲ្យមានហេតុជំពប់ដួលនោះ។
លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។
ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។
នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។